នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទីរសៀល កម្លាំងជំនាញខណ្ឌបានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ 

ឈ្មោះ ហ៊ុញ វ៉ាំងទា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ក្នុងក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។

សម្ភារដកហូតៈ

– ម្សៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់(ធំ១កញ្ចប់)។

     នៅចំពោះមុខកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីអនុវត្តតាមនិីតិវិធីច្បាប់៕ ដោយ ជី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print