កូនបង្កើតទាញកាំភ្លើងខ្យល់ដេញឪពុក ធ្វើឲ្យព្រលឹងឪពុកចេញស៉ីព្រលិត សំណាងល្អរត់ទាន់កុំអី….

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងដោយកូនបង្កើតបានយកកាំភ្លើងខ្យល់ដេញបាញ់ឪពុកបង្កើតរបស់ខ្លួន ព្រោះខឹងរឿងស្ដីបន្ទោសបន្តិចបន្តួច ហើយណាមួយកូនអកតញ្ញូរូបនេះកំពុងតែផឹកទឹកប្តូរនិស្ស័យផងធ្វើឲ្យបាត់ម្ចាស់ការ ទើបប្រើហិង្សាចង់សម្លាប់ឪពុក តែសំណាងល្អឪពុកនៅមានជីវិតថ្លៃ  ដឹងខ្លួនរត់គេចទាន់កុំអីចប់បាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤៖៣០នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ បានបញ្ជាក់ថា មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើងបង្កដោយជនសង្ស័យមានឈ្មោះទ្បាត់ ដែង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជា(កូនបង្កើត) ជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើបានយកកាំភ្លើងកែច្នៃដេញបាញ់ជនរងគ្រោះ (ជាឪពុក)មានឈ្មោះកិក ទ្បា អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។

មូលហេតុជនសង្ស័យផឹកស្រាស្រវឹងត្រូវបានឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ស្របពេលខ្កួនកំពុងផឹកស៉ី។

សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះមិនបណ្តាលឱ្យជនរងគ្រោះជាឪពុករងរបួសឡើយព្រោះជនរងគ្រោះជាឪពុកដឹងខ្លួនបានរត់គេចចេញទាន់។

បច្ចុប្បន្នជនសង្សយ័ត្រូវបាននគរបាលប៉ុស្តិ៍ឃុំអូរស្វាយឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនរងសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំភ្លាមៗនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយផងដែរ តែដោយមានការស្នើសុំ និងអង្វរករពីឪពុកម្តាយទើបសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿង រួចហើយឲ្យត្រឡប់ទៅផ្ទះវិញ។ចំណែកវត្ថុតាង កាំភ្លើងខ្យល់សមត្ថកិច្ចដកហូត។ ដូចពាក្យចាស់ពោលថា: កាត់ទឹកមិនដាច់កាត់សាច់វាឈឺ ឪពុកម្តាយស៊ូអត់ឆីឲ្យតែកូនឆ្អែត ឪពុកម្តាយស៊ូលំបាកឲ្យតែកូនបានសុខ៕

 ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print