គ្មានអ្វីអាចរារាំងមិនឱ្យលោកត្រាំ​វាយប្រហារគ្រាប់បែកបរមាណូបានឡើយ

ចែករំលែក៖

ដោយខ្លាចនាទីចុងក្រោយមុនចាកចេញពីអំណាច លោកត្រាំប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារទៅលើប្រទេសដែលជាគោលដៅវាយប្រហាររបស់លោក ក្នុងនោះមានប្រទេសអុីរ៉ង់​ជាដើម។ កត្តាទាំងនោះហើយបានជា​ប្រធានរដ្ឋសភា លោក ស្រី Nancy Pelosi អំពាវនាវដល់ថ្នាក់ដឹកនាំ​ក្នុងក្រសួងការពារជាតិ​រក្សាលោកត្រាំនៅឃ្លាតពីកុងតាក់បញ្ជាគ្រាប់បែកបរមាណូ។

ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានលើកឡើងថា លោកស្រីបានស្នើដល់​ប្រធាន​គណៈកម្មការទីបញ្ជាការកម្លាំងទាហានជើងគោកអាមេរិក ឧត្តមសេនីយ៍ Mark A. Milley រក្សាកុងតាក់បញ្ជាបរមាណូនៅឲ្យឆ្ងាយពីលោកត្រាំ​។
លោកស្រីNancy Pelosi បានលើកឡើងថា​«ស្ថានភាពស្មារតីរបស់ប្រធានាធិបតីមិនល្អឡើយ គឺជារឿងមួយដ៏គ្រោះថ្នាក់​។ យើងចាំបាច់ត្រូវតែ​ធ្វើគ្រប់យ៉ាងដើម្បី​ការពារប្រជាធិបតេយ្យ​និងទប់ស្កាត់ការវាយប្រហារដោយបរមាណូ»។
តាមសារព័ត៌មាន Foreign Policy​ តាមផ្លូវច្បាប់​ ប្រធានរដ្ឋសភា និង​ប្រធានគណៈកម្មការកងទ័ពជើងគោកគឺជាបុគ្គលមិនស្ថិតនៅក្នុងក្រុមមានសិទ្ធិវាយប្រហារដោយបរមាណូនោះឡើយ។ សិទ្ធិបញ្ជាវាយប្រហារបរមាណូ គឺស្ថិតនៅលើលោកត្រាំទាំងស្រុង។ ទាំងនោះគឺជាក្តីបារម្ភយ៉ាងខ្លាំង​ដល់ថ្នាក់ដឹកនាំអាមេរិក​។
ប្រធានរដ្ឋសភាអាមេរិកបានខិតខំ​ ជួបជាមួយមន្ត្រីអាមេរិកដើម្បីស្វែងរកវិធិសាស្ត្រការពារ​កុងតាក់បញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូទៅលើប្រទេសអុីរ៉ង់។ ប្រសិនបើអាមេរិកស្ថិតនៅក្នុងសង្គ្រាមវាយប្រហារដោយបរមាណូ លោកត្រាំអាចនឹងបន្តកាន់អំណាចដើម្បីធ្វើសង្គ្រាម ។ ប្រធានរដ្ឋសភា​និងមន្ត្រីអាមេរិកជាច្រើនបារម្ភខ្លាចលោកត្រាំបញ្ចេញកំហឹងទៅលើប្រទេសណាមួយមុនពេលលោកចាកចេញ​។ នៅមុនពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក ឆ្នាំ​២០១៧ លោកត្រាំ ធ្លាប់បានប្រកាសថា លោកនឹងក្លាយជាប្រធានាធិបតីដែលចុចកុងតាក់វាយប្រហារដោយបរមាណូ ៕

ដោយ៖ធីរីណា

...

រូបភាព៖Global Look Press

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print