កូរ៉េខាងត្បូង​បញ្ជាក់ពីការសន្យាអនុវត្តកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង​នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ​២០២០ បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង ដែលបានឲ្យដឹងថា​ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានសន្យា​អនុវត្តទៅតាមកិច្ចព្រមព្រៀង ឧបទ្វីបកូរ៉េ ។
ការប្រកាសខាងលើរបស់កូរ៉េខាងត្បូង កើតឡើងក្រោយពេលដែលមេដឹកនាំ គីម ជុងអ៊ុន​បានលើកឡើងថា កូរ៉េខាងត្បូង​ដើរផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគីនាពេលកន្លងមក។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងឯកភាពជាតិ លោកYoh Sang-key បានលើកឡើងថា គោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង​គឺរកឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី​ឱ្យកាន់តែប្រសើរឡើងដើម្បីនាំមកនូវសន្តិភាព​ និងការមិនរីកសាយភាយអាវុធបរមាណូ។
លោក​Yoh Sang-key បញ្ជាក់ទៀតថា «ដូចអ្វីដែលយើងបានប្រកាសនាពេលកន្លងមក​ យើងនឹងប្តេជ្ញាអនុវត្ត​កិច្ចព្រមព្រៀង ដោយសង្ឃឹមថា នៅពេលអនាគត កូរ៉េទាំងពីរនឹងបញ្ឈប់រាល់ការប្រឈមមុខ​ រួមគ្នា​កសាងសន្តិភាព ស្ថិរភាព​ និងការរីកចម្រើន ពឹងផ្អែកទៅលើទំនុកចិត្តគ្នា»។
លោក​Yoh Sang-key បង្ហាញក្តីសង្ឃឹមថាកិច្ចពិភាក្សាទ្វេភាគី នឹងតភ្ជាប់ឡើងវិញក្នុងពេលឆាប់ៗ ហើយជឿជាក់ថា រដ្ឋាភិបាលថ្មីអាមេរិកនឹងខិតខំដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរ។
កន្លងមក​សារព័ត៌មាន​កូរ៉េខាងជើង KCNA បានដកស្រង់សេចក្តីប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុន​បញ្ជាក់នៅក្នុងមហាសន្និបាតបក្ស លើកទី​៨ ដោយអំពាវនាវដល់ទីក្រុងសេអ៊ូល​គោរពតាមកិច្ចព្រមព្រៀងកសាងសន្តិភាព បញ្ចប់ភាពតានតឹងក្នុងតំបន់​ ៕ ដោយ៖ធីរីណា

...

ប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីន (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨ ។ រូបថតឯកសារ៖ AFP / TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print