យន្តហោះដឹកអ្នកដំណើរ៦២នាក់របស់ឥណ្ឌូណេស៊ីបាត់ខ្លួនពេលនេះរកឃើញបំណែកយន្តហោះហើយ

ចែករំលែក៖

ឥណ្ឌូណេស៊ី៖ ជើងហោះហើរលេខ SJ182 របស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya បានបាត់ខ្លួនចេញពីប្រព័ន្ធរាដា​បញ្ជាការហោះហើរ ក្រោយរយៈពេល​៤នាទី ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងចាការតា នៅល្ងាចថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១។
តាមទិន្នន័យហោះហើរ FlightRadar24 បានឲ្យដឹងថា យន្តហោះដែលបាត់ខ្លួនប្រភេទ Boeing 737-500 ។ នៅពេលនេះក្រុមហ៊ុនSriwijaya មិនទាន់លើកឡើងពីបញ្ហាខាងលើនៅឡើយទេ។ តាមទិន្នន័យរបស់​ FlightRadar24 អាកាសយានិកបានទម្លាក់កម្ពស់ ជាង ៣០០០ម៉ែត្រក្នុងរយៈពេល​តែ១នាទីប៉ុណ្ណោះ​។ ហេតុការណ៍កើតឡើងក្រោយចាកចេញពីអាកាសយានដ្ឋានSoekarno-Hatta ក្នុងទីក្រុងចាការតា៤នាទីប៉ុណ្ណោះ ឆ្ពោះទៅកាន់ទីក្រុងPontianak ។
តាមសារព័ត៌មាន​South China Morning Post បានផ្សាយថា​យន្តហោះដឹកអ្នកដំណើរ​៥៦ នាក់ និងក្រុមអាកាសយានិក ៦នាក់​។ តាមទិន្នន័យ FlightRadar24 ការទម្លាក់កម្ពស់​ បានបញ្ចប់ទៅនៅតំបន់សមុទ្រភាគខាងជើង ទីក្រុងចាការតា។
ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនៅទីតាំងដែលយន្តហោះបាត់សញ្ញាទំនាក់ទំនង។ តាមសារព័ត៌មាន​CNN​អ្នកនេសាទនៅតំបន់សមុទ្រ បានឮស៊ូសំឡេងយ៉ាងខ្លាំងដូចផ្ទុះគ្រាប់បែក។
មេបញ្ជាការនាវាយាមល្បាត លោក EKo Surya Hadi បានឲ្យដឹងថា ​បានរកឃើញ​សាកសព​និងបំណែកយន្តហោះដែលបានបាត់ខ្លួន។ ​ក្រុមជួយសង្គ្រោះក៏បានរកឃើញបំណែកផងដែរ ប៉ុន្តែមិនទាន់បញ្ជាក់ថា ជារបស់យន្តហោះដែលបាត់ខ្លួនឬយ៉ាងណានោះទេ៕ ដោយ៖ធីរីណា

រូបភាព៖Airlive/Twitter.

...


រូបថត៖ FlightRadar24

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print