ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗ ធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំ មិនបានថយចុះនោះទេ

ចែករំលែក៖

ខេត្តកំពត៖​ បេីតាមចុះផ្សាយរបស់ទីភ្នាក់ងារ​AKP​ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១​ បានដកស្រង់ប្រសាសន៍លោក សុខ គឹមជឿនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត​ បានបញ្ជាក់ថា​ ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗ ធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបាន ក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។

លោកសុខ គឹមជឿន​ បានបញ្ជាក់ទៀតថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ យើងផលិតបានត្រឹម ២,៨៥៧.២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣ តោនដោយយើងបានលក់ចែកចាយជាបន្តបន្ទាប់ ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន ១២,៦០១.៥៧៣ តោនផងដែរ។

ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត​រូបនេះ​ បានឱ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ យើងបានបែងចែកជា ៦មណ្ឌល រួមមាន៖ ទី១–មណ្ឌលបឹងរូង១ ,ទី២–មណ្ឌលបឹងរូង២ ,ទី៣–មណ្ឌលសេះស, ទី៤–មណ្ឌលបឹងទូក, ទី៥–មណ្ឌលត្រើយកោះ និងទី៦–មណ្ឌលកំពង់ត្រាច។

បន្ថែមពីនេះ​ លោកសុខ គឹមជឿន​ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ បើទោះជាការផលិតអំបិលមិនបានគ្រប់ទំហំ ផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការ ផលិតអំបិលនេះគឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាត ថែមទាំងបានស្តុកទុកក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីប្រទេស ជិតខាងមកស្តុកទុកនោះឡើយ៕ដោយ៖ស​ហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print