Breaking news ៖ អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក

ចែករំលែក៖

អេស្ប៉ាញគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។ ព្រិលធ្លាក់យ៉ាងក្រាស់បង្កឡើងដោយព្យុះ Filomena ធ្វើឲ្យចរាចរណ៍នានាក្នុងប្រទេសនេះត្រូវជាប់គាំងទាំងស្រុង។
ព្យុះព្រិលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយតំបន់ដែលមានព្រិលធ្លាក់ច្រើនជាងគេគឺភាគកណ្តាល ដែលមានរដ្ឋធានីម៉ាឌ្រិីដ ដែលមានព្រិលធ្លាក់ក្រាស់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក ។
នៅពេលយប់ អាកាសធាតុចុះត្រជាក់ខ្លាំង ដោយឥទ្ធិពលនៃព្យុះ Filomena ធ្វើឲ្យតំបន់ជាច្រើនក្នុងប្រទេសនេះមានព្រិលយ៉ាងក្រាស់ ក្នុងនោះមានទាំងកោះ Iberian ផងដែរ។ ដើម្បីសុវត្ថិភាព ចរាចរណ៍នានាត្រូវផ្អាក ហើយអាកាសយានដ្ឋាន Barajas ក្នុងរដ្ឋធានីម៉ាឌ្រិីដក៏ត្រូវផ្អាកការហោះហើរផងដែរ ដោយសារតែព្រិលធ្លាក់ច្រើនមើលផ្លូវមិនឃើញ។
ផ្លូវថ្នល់ដល់ទៅជាំង ៤០០ខ្សែរងផលប៉ះពាល់ ធ្វើឲ្យរថយន្តជាច្រើនត្រូវជាប់គាំងនៅកណ្តាលផ្លូវទៅណាមិនរួច។ បណ្តាញទូរទស្សន៍អេស្ប៉ាញបានផ្សាយថា តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ Castilla La Mancha , Valencia និងរដ្ឋធានីម៉ាឌ្រិីដ។ ព្រិលធ្លាក់យ៉ាងក្រាស់ជាច្រើនម៉ោង ធ្វើឲ្យផ្លូវក្រវាត់ក្រុង៊ពីរខ្សែ នៅរដ្ឋធានីម៉ាឌ្រិីដ គឺផ្លូវ M30 និង M40 មិនអាចធ្វើដំណើរបានឡើយ។
មន្ត្រីរដ្ឋាភិបាលទីក្រុងម៉ាឌ្រិីដបានប្រកាសអាសន្នកម្រិតក្រហម គឺកម្រិតខ្ពស់បំផុតពីការធ្លាក់ព្រិល។ ចំណែកកម្លាំងប៉ូលិសបានខិតខំជួយដល់ពលរដ្ឋដែលមានរថយន្តជាប់គាំងកណ្តាលផ្លូវ ។ រថភ្លើងល្បឿនលឿនក៏ត្រូវផ្អាកដំណើរការផងដែរ។ នៅថ្ងៃទី ៩ខែមករាឆ្នាំ២០២១នេះ ព្រិលនៅធ្លាក់យ៉ាងក្រាស់ដដែល៕ ដោយ៖ធីរីណា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print