WHO ស្នើដល់ប្រទេសអ្នកមាន មិនត្រូវប្រមូលទិញវ៉ាក់សាំង កូវីដ១៩ ទាំងអស់ ទុកឲ្យប្រទេសក្រីក្រផង

ចែករំលែក៖

កាលពីពេលផ្ទុះកូវីដ១៩ ដំបូង ពិភពលោកដណ្តើមគ្នាប្រមូលទិញយកម៉ាស់ ហើយស្ទាក់ទិញពាក់កណ្តាលផ្លូវទៅទៀត ធ្វើឲ្យម៉ាស់ឡើងថ្លៃខ្ពស់។ នៅពេលនេះពេលវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ប្រើប្រាស់ជាផ្លូវការ ប្រទេសអ្នកមានប្រមូលទិញអស់ ដោយឲ្យក្នុងតម្លៃថ្លៃ ចំណែកប្រទេសក្រីក្រ មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ។

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសអ្នកមាន ឈប់ប្រមូលទិញអសវ៉ាក់សាំង ទុកឲ្យប្រទេសក្រីក្រ ទិញយកទៅចាក់ឲ្យកម្លាំងជួរមុខផង។
កាលពីថ្ងៃទី៨ខែមករា លោក Tedros Adhanom Ghebreyesus បានលើកឡើងថា មកទល់ពេលនេះប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបនៅមិនទាន់ទទួលបានវ៉ាក់សាំងមួយដូសណាឡើយ។ នៅក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ លោក Tedros Adhanom បានលើកឡើងថា ប្រទេសអ្នកមានទទួលបានវ៉ាក់សាំងជាច្រើនរួចមកហើយ ដូច្នេះគួតែទុកឲ្យប្រទេសក្រីក្រទទួលបានខ្លះផង សម្រាប់ចាក់ជូន កម្លាំងជួរមុខ ។
លោក Tedros Adhanom Ghebreyesus បានអំពាវនាវ ដល់បណ្តាប្រទេស និងក្រុមហ៊ុនផលិតឱសថ បញ្ឈប់កិច្ចព្រមព្រៀងទ្វេភាគី។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់បណ្តាប្រទេសដែល បានបញ្ជាទិញវ៉ាក់សាំងច្រើន សូមបញ្ជូនទៅឲ្យ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយដល់ប្រទេសក្រីក្រទទួលបានវ៉ាក់សាំងដូចគ្នា។
គិតត្រឹមសប្តាហ៍នេះ កម្មវិធីវ៉ាក់សាំង COVAX បានរ៉ៃអង្គាស់ប្រាក់ បាន៦ពាន់លានដុល្លារ សម្រាប់ទិញវ៉ាក់សំាងជូនដល់ប្រទេសក្រីក្រចំនួន៩២ប្រទេស ដែលមិនមានលទ្ធភាពទិញវ៉ាក់សាំងដោយខ្លួនឯង៕

រូបភាព៖AP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print