ស្ត្រី២នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតរបួសធ្ងន់៣នាក់ ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖  យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុង
ត្រង់ចំណុចភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ម៉ូតូដែលបង្កហេតុបើកបរដោយឈ្មោះ ឡុង អាន់ អាយុ៣៦ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរជាម្ដាយមានឈ្មោះ សាំង អៀ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់
នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FP-៦៧០៣ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ ពិន ប៊ឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាសៅ ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែងជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J- ២៩៩៣ ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FP-៦៧០៣ ក្នុងទិសដៅពីជើងមកត្បូង ដោយមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុក និងបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J-២៩៩៣ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកអន្តរាគមន៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងចុះមកវាស់វែងរឹបអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាល ដើម្បីដោះស្រាយតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print