ប៉ាគីស្ថានដាច់ភ្លើងទូទាំងប្រទេស ពលរដ្ឋបារម្ភខ្លាចវាយប្រហារភេរវកម្ម

ចែករំលែក៖

ពលរដ្ឋប៉ាគីស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច រងការវាយប្រហារភេរវកម្ម ខណៈ ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។
សារព័ត៌មានSputnik បានផ្សាយថា មានករណីដាច់ចរន្តអគ្គិសនី​ជាតិ នៅយប់ថ្ងៃទី ៩ខែមករាឆ្នាំ​២០២១ ​ ធ្វើឲ្យប្រទេសទាំងមូលស្ថិតនៅក្នុងភាពងងឹត។ ហេតុការណ៍ខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅ របស់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនី បង្កក្តីបារម្ភពីការវាយប្រហារភេរវកម្មកើតឡើង។ តំបន់ដែលរងគ្រោះដោយដាច់ចរន្តអគ្គិសនី មាន រដ្ឋធានី Islamabad និងខេត្តក្រុងជាច្រើន ដូចជា Karachi, Lahore, Multan, Rawalpindi, Sialkot, Sahiwal, Gujranwala, Peshawar និង Bahawalpur រងផលប៉ះពាល់ដោយដាក់ភ្លើង។ មូលហេតុនៃការដាច់ភ្លើងគឺដោយសារតែបណ្តាញ បញ្ជូនថាមពលជួបបញ្ហា ធ្វើឲ្យ ក្រិតថាមពលអគ្គិសនីថយចុះយ៉ាងខ្លាំង។
តាមការប្រកាសរបស់ក្រសួងថាមពល ប៉ាគីស្ថានលោក​ Omar Ayub Khan បានទៅត្រួតពិនិត្យដោយផ្ទាល់​ នៅស្ថានភាព​ដាច់ភ្លើង។ ក្រុមជំនាញបានបញ្ជូនទៅកាន់​រោងចក្រអគ្គិសនី ដើម្បីជួសជុល ហើយលោកក៏បានអំពាវនាវដល់ពលរដ្ឋ រក្សាការអត់ធ្មត់ កុំអន្ទះសារ​។
លោក​Abib Qaiyum Suleri ទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន​បានឲ្យដឹងថា​ ​នាយករដ្ឋមន្ត្រី Imran Khan បានលើកឡើងថា ខ្សែភ្លើង​ មានថាមពល ៥០០ គីឡូវ៉ាត់​បានដាច់។ ចរន្តអគ្គិសនីត្រូវបានតភ្ជាប់វិញ នៅវេលាម៉ោង​២ព្រឹក​៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print