ខេត្តកណ្តាល៖ នគរបាលខេត្តកណ្តាលបំបែកសំណុំរឿងករណីប្លន់ផ្ទះWingនៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥។
លិទ្ធផល យើងឃាត់ខ្លួនបានម្នាក់ឈ្មោះ ឈឺមសុផល នៅឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មកជួលផ្ទះស្នាក់នៅលក់ដូរក្នុងឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល។
ឈឹម សុផលប្លន់នៅភ្នំពេញជាប់គុកនៅព្រៃសរួចផ្ទេរទៅបន្ទាយមានជ័យ និងបន្តផ្ទេរទៅខេត្តកំពុងចាម ដល់២០១៣ ចេញពីគុកនៅទីនោះ។
សកម្មភាពប្លន់ផ្ទះWingនៅខ្សាច់កណ្តាលរួមមានគ្នីគ្នា៣ទៅ៤នាក់ទៀតដែលកំពុងគេចខ្លួនដែលរួច។
ករណីនេះយើងបានចាប់និងបញ្ជូនមុខសញ្ញាសង្ស័យឈ្មោះឈឹម សុផល បញ្ជូនទៅតុលាការព្រឹកថ្ងៃទី២២កុម្ភៈឆ្នាំ២០១៦ហើយតុលាការបានចេញដីការឃុំខ្លួនរួចរាល់ផងដែរ។ យើងកំពុងតែចាត់វិធានការតាមប្រមាញជនសង្ស័យដែលនៅសេសសល់កំពុងគេចខ្លួន…..៕
...
ដោយ៖ សណ្តោស