ខេត្តឧត្តរមានជ័យ ៖ អង្គភាពកងការពារព្រំដែនគោកលេខ៤០៣ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានចាត់តាំងកម្លាំង ចេញសកម្មភាពល្បាតព្រំដែនកម្ពុជា-ថៃ ជារៀងរាល់ថ្ងៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះផងដែរ កងការពារព្រំដែនគោកលេខ៤០៣ បានសហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៩០៥ បានធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនច្រកជាំ-សាង៉ាំ និងកងកម្លាំងមួយចំនួនទៀត ត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ ចៀសវាងការឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដោយមិនបានធ្វើចត្តាឡីស័ក៕
...
ដោយ៖ សិលា