ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានឲ្យដឹងថា, មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ ចំពោះអ្នកជាសះស្បើយទាំងពីរនាក់រួមមាន:
-ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សូមកត់សម្គាល់ថា៖ ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
ដោយ, សិលា