ចាប់ពីថ្ងៃទី១៣-១៩ ខែមករា២០២១ កម្ពុជាធ្លាក់ត្រជាក់ខ្លាំង ជាពិសេសតំបន់ជួរភ្នំដងរែក , បើសមុទ្រមានខ្យល់និងរលកខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្តីអំពី សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី ១៣ – ១៩ ខែមករា ឆ្នាំ២០២១ កម្ពុជាធ្លាក់ត្រជាក់ខ្លាំង ជាពិសេសតំបន់ជួរភ្នំដងរែក , បើសមុទ្រមានខ្យល់និងរលកខ្ពស់។

ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ។

-នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។

-នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– នៅថ្ងៃទី១៣-១៤ ខែមករា ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C – សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C

នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – នៅថ្ងៃទី១៣-១៤ ខែមករា ៖

– សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ ១C

នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ PC ។

៣-តំបន់មាត់សមុទ្រ ៖

– នៅថ្ងៃទី១៣-១៤ ខែមករា ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។

នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២°c  និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °c ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ឋ និងជាពិសេស វីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ៕

   

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print