Update, រហូតដល់ម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១២ ខែមករា ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និង មានជាសះស្បេីយ ២នាក់ (បាត់ដំបង ទាំងពីរនាក់)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ២នាក់ (បាត់ដំបងទាំងពីរនាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប៣៩២នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់១៦នាក់ (ប៉ៃលិន៧នាក់ ភ្នំពេញ១នាក់ និង បន្ទាយមានជ័យ៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន៣៧៦នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជា អង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន៣៥៨៤០៦ ស្មេីនឹង២១៣៣៣ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print