ខ្សែបម្រើ Witsel របស់ក្រុម Dortmund អាចខកខានបង្ហាញខ្លួនយូរខែ ដោយសាររងរបួសសរសៃពួរសាច់ដុំ

ចែករំលែក៖

ក្លិប Borussia Dortmund បានបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Axel Witsel របស់ពួកគេប្រឈមមុខនឹងការព្យាបាលច្រើនខែដោយសារតែរងរបួសសរសៃពួរសាច់ដុំដែលគំរាមកំហែងដល់ការបង្ហាញខ្លួនរបស់គេរហូតចប់រដូវកាលនេះ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ខ្សែបម្រើការពារបែលហ្ស៊ិករូបនេះត្រូវបានជួយឲ្យក្រុមឈ្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍នៅទៅលើក្រុម RB Leipzig ខណៈដែលកីឡាករ Erling Braut Haaland រកបាន២គ្រាប់ម្នាក់ឯង ហើយខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho រកបាន១គ្រាប់ក្នុងការប្រកួត Bundesliga 

ក្រោយទទួលបានជ័យជម្នះក្រុម Dortmund អះអាងថា ការស្កេនបានបញ្ជាក់ថា Witsel វ័៣១ឆ្នាំបានរងរបួសសរសៃពួរសាច់ដុំ ហើយនឹងត្រូវអវត្តមានសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។ ក្លិបមិនបានបញ្ជាក់ថា តើ Witsel អាចលេងឱ្យជម្រើសជាតិបែលហ្ស៊ិកសម្រាប់ជើងឯកយូរ៉ូដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនាឬយ៉ាងណានោះទេ

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម Dortmund ឈរលេខ៤ ក្នុងតារាង Bundesliga ដោយចាញ់ពិន្ទុ ពីក្រុមកំពូលតារាង Bayern Munich ។ ការរងរបួសរបស់ Witsel គឺជាការខកចិត្តបន្ទាប់ពីរូបគេបានចាប់ផ្តើម ១៨ប្រកួតក្នុងចំណោម២៤ប្រកួតរបស់ពួកគេក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះ។

ក្រុម Dortmund បានឈានដល់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ហើយ Witsel នឹងខកខានការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១របស់ពួកគេដែត្រូវប៉ះ Sevilla នៅថ្ងៃទី១៧ ខែកុម្ភៈនឹងជើងទី២ប្រកួតនៅថ្ងៃទី៩ ខែមីនា ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print