Holyfield ចង់ប្រកួតជាមួយ Mike Tyson ដែលអាចរកចំណូលបាន២០០លានដុល្លារ

ចែករំលែក៖

Evander Holyfield និង Mike Tyson បានប្រយុទ្ធគ្នាចំនួនលើកកាលពីអតីតកាលក្នុងអំឡុងពេលពួកគាត់មានអាជីពជាអ្នកប្រដាល់សកល ប៉ុន្តែឥឡូវនេះអតីតកីឡាករទម្ងន់ធ្ងន់ទាំងពីររូបកំពុងជំរុញឱ្យមានការប្រកួតគ្នាលើកទី

លោក Mike Tyson មានវ័យ៥៤ឆ្នាំ ថ្មីៗនេះបានវិលត្រឡប់មកសង្វៀនវិញដោយប្រកួតជាមួយ Roy Jones ហើយលោក Holyfield វិញមានវ័យ៥៨ឆ្នាំក៏ចង់ធ្វើដូចលោក Mike Tyson ដែរ។

លោក Holyfield បានប្រាប់សារព័ត៌មាន The Sun ថា មនុស្សធ្វើអ្វីដែលពួកគេជ្រើសរើសធ្វើ ហើយសម្រាប់ហេតុផលអ្វីក៏ដោយពួកគេនឹងធ្វើវា រឿងគឺថាប្រសិនបើវានឹងកើតឡើង តាមវិធីណាក៏ដោយវាគឺជាអ្វីដែលខ្ញុំអាចប្រាប់បានគឺក្រុមការងាររបស់ខ្ញុំកំពុងនិយាយជាមួយអ្នកគ្រប់គ្រងរបស់លោក Mike Tyson ដូច្នេះខ្ញុំកំពុងរង់ចាំការសម្រេចចិត្តមួយដែលពួកគេកំពុងធ្វើការទំនាក់ទំនងនាពេលឥឡូវនេះ

លោក Holyfield បានបន្តថា “រឿងនេះខ្ញុំនៅតែហ្វឹកហាត់សម្រាប់ត្រៀមខ្លួន។ ខ្ញុំដឹងថាវានឹងមានថ្ងៃណាមួយកិច្ចដែលព្រមព្រៀងនេះនឹងកើតឡើង ហើយខ្ញុំបានត្រៀមខ្លួនសម្រាប់ប្រកួតជាមួយគាត់

លោកអះអាងថា “នៅពេលមានឱកាស ខ្ញុំចូលចិត្តធ្វើឱ្យបានល្អបំផុតពីអ្វីដែលខ្ញុំមាន។ ខ្ញុំជឿថាប្រសិនបើខ្ញុំប្រយុទ្ធជាមួយ Mike Tyson ការប្រយុទ្ធនឹងរកប្រាក់បាន២០០លានដុល្លារ។ វានឹងក្លាយជាការប្រកួតដ៏ធំបំផុត។ ខ្ញុំគិតថា Mike Tyson ទទួលបានសាររបស់ខ្ញុំរួចហើយ ប្រសិនបើគាត់គិតអ្វីផ្សេងវាជាការសំរេចចិត្តដែលគាត់ត្រូវធ្វើ ហើយយើងទាំងពីរត្រូវតែព្រមព្រៀងគ្នា” ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print