David Gilbert បានផ្តួល Joe Perry ក្នុងលទ្ធផល ៦-២ ខណៈដែល Kyren Wilson បានបញ្ចប់ជ័យជម្នះ ៦-២ លើ Gary Wilson ក្នុងកម្មវិធីប្រកួតជើងឯកស្នូកឃ័រ Masters 2021 កាលពីថ្ងៃទី១១ មករា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។
កីឡាករ David Gilbert និង Kyren Wilson បានបង្ហាញខ្លួននៅឯការប្រកួតនេះជាការជំនួសកីឡាករ Judd Trump និង Jack Lisowskiដែលបានធ្វើតេស្តវិជ្ជមាន Covid-19 ។ Kyren Wilson និង Gilbert ពេលនេះនឹងត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ។
កីឡាករ Joe Perry បាននិយាយដោយរំភើបអំពីការឈ្នះរបស់គាត់ ប៉ុន្តែបានសារភាពថា គាត់មិនបាន ត្រៀមរួចរាល់សម្រាប់ការប្រកួតដែលគាត់មិនរំពឹងថានឹងអាចរក្សាជ័យជម្នះតទៅមុខទៀតនោះទេ។
កីឡាករស្នូកឃ័រលេខ១៣ពិភពលោក David Gilbert បានបង្ហាញការលេងដោយរកបាន៥៨គ្រាប់, ៦២គ្រាប់ និង៦០គ្រាប់នៅក្នុងការប្រកួតនាំមុខ ៤-០ នៅចន្លោះពេលដែលកីឡាកររូបនេះបានយកឈ្នះគូប្រកួត។ David Gilbert បានស្តារមោទនភាពឡើងវិញដោយទទួលបានពិន្ទុ៧៣ពីការប្រកួតនេះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស្នូកឃើ Master 2021 ត្រូវបានធ្វើឡើងដោយបិទទ្វារដោយផ្លាស់ប្តូរពីកន្លែងប្រកួតនៅ Alexandra ទៅទីក្រុង MiltonKeynes វិញដើម្បីបញ្ចៀសពីការរីករាលដាលនៃជំងឺ Covid–19 ៕
ដោយ៖ភារៈ