ក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅជុំទី៤ពានរង្វាន់FA Cup

ចែករំលែក៖

គូប្រជែងនៅក្របខ័ណ្ឌ Premier League គឺក្រុមបិសាចក្រហមManchester United និង Liverpool នឹងជួបគ្នានៅទឹកដី Old Trafford ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ នៅចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ក្រុមដែលមិនមែននៅលីគកំពូលអង់គ្លេស Chorley នឹងធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុម Wolverhampton Wanderers ដែលលេងក្របខ័ណ្ឌ Premier League បន្ទាប់ពីបានផ្តួលក្រុម Derby County ក្នុងជុំទី៣ ។

ក្រុម Cheltenham Town នៅ League 2 ត្រូវបើកទ្វារស្វាគមន៍ក្រុម Manchester City របស់លោក Pep Guardiola ចំណែកក្រុមCrawley Town ដែលបានអបអរសាទរជ័យជម្នះ ៣-០ លើក្រុម Leeds United កាលពីថ្ងៃអាទិត្យនឹងធ្វើដំណើរទៅប្រកួតជាមួយក្រុម Bournemouth នៅជុំបន្ទាប់។

ក្រុម Tottenham របស់លោក Jose Mourinho នឹងត្រូវជួបជាមួយក្រុមWycombe Wanderers នៅឯ Adams Park ខណៈដែលក្រុម Fulhamនឹងត្រូវជួបជាមួយក្រុម Burnley ដែលកំពុងលេងនៅក្របខ័ណ្ឌ Premier League  ចំណែកក្រុម Chorley នឹងប្រឈមមុខនឹងអ្នកឈ្នះ Arsenal ហើយប្រសិនបើក្រុម Arsenal យកឈ្នះនឹងត្រូវប៉ះក្រុម Southampton ឬ Shrewsbury នៅជុំទី៥បន្តទៀត។

ក្រុមរបស់លោក David Moyes អាចនឹងវិលត្រឡប់ទៅរកអតីតក្លិប Manchester United វិញក្នុងវគ្គ១៦ ក្រុមចុងក្រោយប្រសិនបើ West Ham ផ្តួលក្រុម Doncaster Rovers នៅ League 1 ហើយបើក្រុមManchester United យកឈ្នះលើក្រុម Liverpool នៅជុំទី៤ ។

ការប្រកួតជុំទី៤ នឹងត្រូវប្រកួតនៅចុងសប្តាហ៍ ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា។ ចំណែកការប្រកួតជុំទី ៥នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១

ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នានៅជុំទី៤ និងជុំទី៥ ពានរង្វាន់ FA Cup 

ក្រុមត្រូវប៉ះគ្នាជុំទី៤ ៖

Cheltenham Town Vs Manchester City

Bournemouth Vs Crawley Town

Swansea City Vs Nottingham Forest

Manchester United Vs Liverpool

Southampton/Shrewsbury Vs Arsenal

Barnsley Vs Norwich

Chorley Vs Wolves

Millwall Vs Bristol City

Brighton Vs Blackpool

Wycombe Vs Tottenham

Fulham Vs Burnley

Sheffield United Vs Plymouth

Chelsea Vs Luton

West Ham Vs Doncaster

Brentford Vs Leicester

Everton Vs Sheffield Wednesday

ក្រុមត្រូវប៉ះគ្នាជុំទី៥ ៖

Fulham/Burnley Vs Bournemouth/Crawley Town

Manchester United/Liverpool Vs West Ham/Doncaster

Sheffield United/Plymouth Vs Millwall/Bristol City

Chorley/Wolves Vs Southampton/Shrewsbury/Arsenal

Barnsley/Norwich Vs Chelsea/Luton Town

Everton/Sheffield Wednesday Vs Wycombe/Tottenham

Swansea City/Nottingham Forest Vs Cheltenham Town/Manchester City

Brentford/Leicester Vs Brighton/Blackpool 

...

    
ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print