សម្តេតេជោ ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋទាំងអស់ យល់ដឹង និងប្រយ័ត្នអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាដន៍ថស កម្ពុជាបានចាប់ផ្ដើមបោសសំអាតគ្រាប់មីនជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្កបង្កើនផលសម្រាប់ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនភៀសសឹកមកពីតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនិងនោះ គឺរំដោះដីជូនប្រជាពលរដ្ឋទូទៅធ្វើស្រែចំការ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់សាលារៀន វត្ដអារាមដើម្បីជីវិតរស់នៅដ៏សុខសាន្ដរបស់ប្រជាជន និងដើម្បីរដ្ឋាភិបាលមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធជាសារវន្ដនានារបស់ជាតិ។

ចាប់តាំងពីឆ្នំ ១៩៩៥ មក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាយល់ដឹងអំពីមីននៅថ្ងៃទី២៤ កុម្ភៈ ដើម្បីអប់រំប្រជាពលរដ្ឋអោយយល់ដឹងពីគ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងវិធានការសង្គ្រោះជនរងគ្រោះដោយសារមីន។ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នេះ។

សូមគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់មកលើប្រជាពលរដ្ឋដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវធ្វើសកម្មភាពអប់រំប្រជាពលរដ្ឋអោយយល់ដឹងចេះ ការពារខ្លួន និងដោះស្រាយជាបន្ទាន់នូវសំំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សូមប្រយ័ត្ននិងកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលអាចបណ្តាលអោយមានគ្រោះថ្នាក់៕

image

image

image

image

image

image

image

image

image

image

image

image

...

ដោយ៖ សុវណ្ណរ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print