ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពដ៏គ្រោះថ្នាក់ក្រៃលែងមួយដែលជំងឺនោះមនុស្សភាគច្រើនកំពុងរងទុក្ខនាពេលបច្ចុប្បន្ន។ ជំងឺ នេះអាចប៉ះពាល់សរីរាង្គផេ្សងៗជាច្រើននៃរាងកាយក៏ដូចជាបណ្ដាលឱ្យកើតមានជំងឺធ្ងន់ធ្ងរជាច្រើនទៀត ។ មូលហេតុចម្បងនៃជំងឺទឹកនោម ផ្អែមជាធម្មតាបណ្ដាលមកពីការខ្វះខាតការផលិតអ៊ីនសូលីនគ្រប់គ្រាន់នៅក្នុងរាងកាយ ។
រោគសញ្ញាទូទៅខ្លះនៃជំងឺទឹកនោមផ្អែមមានដូចជា ការចុះទម្ងន់ភ្លាមៗ, សេ្រកទឹក, ឃ្លានអាហារ, ភ្នែកមើលមិនច្បាស់, នោមច្រើន ហើយការមុត ឬការជាំ ត្រូវការពេលយូរដើម្បីព្យាបាល ។ ជំងឺសម្លាប់មនុស្សនេះមិនគួរធេ្វសប្រហែសទេ ទោះជាត្រូវចំណាយអ្វីក៏ដោយ និងគួរព្យាបាលភ្លាមៗនៅពេលដឹងថា កើតជំងឺនេះព្រោះវាអាច បណ្ដាលឱ្យកើតជំងឺតម្រងនោម និងសរីរាង្គផេ្សងៗទៀត ឬ អាចធ្វើឱ្យងងឹតភ្នែកអចិន្ដ្រៃយ៍ ។
តាមធម្មតាអ្នកជំងឺទឹកនោមផ្អែមប្រើអ៊ីន សូលីនទៅតាមវេជ្ជបញ្ហារបស់គ្រូពេទ្យដើម្បីរក្សាកម្រិតជាតិស្ករ ការប្រើអ៊ីនសូលីនសម្រាប់រយៈពេលយូរមិនមែនជាការល្អទេ ព្រោះជាផលប៉ះ ពាល់បន្ទាប់បន្សំដ៏គ្រោះថ្នាក់ច្រើន ។ ការព្យាបាលតាមបែបធម្មជាតិនៅផ្ទះសម្រាប់ជំងឺទឹកនោមផ្អែមជានិច្ចកាលកាន់តែប្រសើរ និងសុវត្ថិ ភាពជាង ព្រោះគេព្យាបាលបានជោគជ័យដោយមិនបានបណ្ដាលឱ្យខូចខាតដល់សរីរាង្គសំខាន់ៗរបស់រាងកាយនោះឡើយ ។
១-ជាតិអន្ធិលនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ
ជាតិអន្ធិលថ្មីៗនៃប្រទាលកន្ទុយក្រពើត្រូវបានចាត់ទុកថា ជាវិធី ព្យាបាលនៅផ្ទះមានគុណប្រយោជន៍បំផុត ។ ជាតិអន្ធិលនៃប្រទាលកន្ទុយ ក្រពើមានតម្លៃខាងសុខភាពច្រើន និងល្អវិសេសសម្រាប់ព្យាបាលជំងឺទឹក នោមផ្អែម ។
-គេត្រូវការៈ ស្លឹកប្រទាលកន្ទុយក្រពើ និងម្សៅរមៀត ។
-វិធីធ្វើៈ កាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយយកជាតិអន្ធិលស្រស់ៗចេញ ពីវា ។ បន្ទាប់មកលាយជាមួយម្សៅរមៀតក្នុងបរិមាណស្មើគ្នាជាមួយជាតិ អន្ធិល ហើយផ្សំជាល្បាយខាប់ ។
-របៀបប្រើៈ ញុាំល្បាយនេះរាល់ថ្ងៃមុនពេលទទួលទានអាហារ ។ ល្បាយ នេះមានប្រសិទ្ធភាពអស្ចារ្យលើអ្នកជំងឺទឹកនោមផ្អែម ព្រោះវាគ្រប់គ្រង កម្រិតជាតិស្ករក្នុងកម្រិតគួរឱ្យកត់សម្គាល់ ។
២-ស្លឹកល្វាៈ
ស្លឹកល្វាក៏ត្រូវបានចាត់ទុកជាថ្នាំកែរោគប្រចាំគ្រួសារប្រកបដោយ ប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែមដែរ ។ ថ្នាំកែរោគនេះត្រូវបានអ្នក ជំងឺទឹកនោមផ្អែមជាច្រើនប្រើ ព្រោះវាផ្ដល់លទ្ធផលដ៏ប្រសើរ ។ ស្លឹកល្វា មានគុណសម្បត្ដិប្រឆាំងជំងឺទឹកនោមផ្អែមដែលជួយកាត់បន្ថយកម្រិតជាតិ ស្ករក្នុងចំនួនច្រើន ។
-គេត្រូវការៈ ស្លឹកល្វា និងទឹកមួយកែវ
-វិធីធ្វើៈ យកស្លឹកល្វា ១-២ សន្លឹក ហើយដាំវាឱ្យពុះពី ១០ ទៅ១៥ នាទី ក្នុងទឹកមួយកែវ ។ បន្ទាប់ពីដាំពុះច្រោះយកសូលុយស្យុងនោះ ។
-របៀបប្រើៈ ផឹកសូលុយស្យុងនោះដូចទឹកតែក្ដៅ ។ ផឹកសូលុយស្យុង នោះយ៉ាងតិចពីរទៅបីដងក្នុងមួយថ្ងៃជាទៀងទាត់ ដើម្បីបានលទ្ធផលល្អ ប្រសើរ ។ សូលុយស្យុងស្លឹកល្វានេះកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិង ធ្វើឱ្យជំងឺទឹកនោមផ្អែមស្ថិតក្រោមការគ្រប់គ្រង ។
៣-ទឹកផ្លែម្រះ
ទឹកផ្លែម្រះគឺជាថ្នាំកែរោគធម្មជាតិមានប្រសិទ្ធភាពខ្ពស់សម្រាប់ ជំងឺទឹកផ្អែម ព្រោះវាគ្រប់គ្រងនិងព្យាបាលទឹកនោមផ្អែមដោយសារប្រសិទ្ធ ភាពក្នុងការបពា្ចុះជាតិស្ករនៅក្នុងឈាម ។ វារក្សាការរំលាយជាតិស្ករក្នុងរាង កាយនិងរក្សាកម្រិតជាតិស្ករឱ្យនៅក្រោមការគ្រប់គ្រង ។
-គេត្រូវការៈ សាច់ម្រះគ្មានគ្រាប់, ឧបករណ៍គាប និងទឹកបន្ដិច ។
-វិធីធ្វើៈ យកគ្រាប់ចេញពីផ្លែម្រះ២-៣ ហើយប្រើឧបករណ៍គាប យកទឹកស្រស់ ។ បន្ថែមទឹកបន្ដិចទៅក្នុងទឹកមេ្រះរួចកូរឱ្យសព្វ ។
-របៀបប្រើៈ ផឹកទឹកម្រះស្រស់ៗនេះរាល់ព្រឹកនៅពេលក្រពះទទេ ។ បើសិនអ្នកអនុវត្ដថ្នាំកែរោគនេះនៅផ្ទះជាប្រចាំសម្រាប់រយៈពេលពីរ ខែបន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងកម្រិតដ៏ធំ ។
៤-ខ្ទឹមស
ខ្ទឹមស គឺជាថ្នាំកែរោគនៅផ្ទះដ៏មានប្រយោជន៍បំផុតមួយមុខ ទៀតសម្រាប់ជំងឺទឹកនោមផ្អែម ។ ខ្ទឹមស នេះមានគុណប្រយោជន៍ខាងការព្យាបាល ដែលមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យា បាលជំងឺទឹកនោមផ្អែម ។
-គេត្រូវការៈ ខ្ទឹមស
-វិធីធ្វើៈ យកខ្ទឹមសស្រស់ ៣ ទៅ ៤ ក្រាម ហើយដំឬបុកវាឱ្យម៉ដ្ឋ ។
-របៀបប្រើៈ ញុាំខ្ទឹមសម៉ដ្ឋស្រស់ៗឆៅនេះរាល់ថ្ងៃរយៈពេលប្រមាណជា មួយខែដើម្បីទទួលបាននូវលទ្ធផលគាប់ចិត្ដ ។ ខ្ទឹមស ឆៅនេះដើរតួដូចជា ឱសថមួយដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និង ព្យាបាលជំងឺ ទឹកនោមផ្អែមទាំងស្រុង ។ ខ្ទឹមស ត្រូវបានចាត់ទុកជា ថ្នាំកែរោគនៅផ្ទះល្អ បំផុតមួយបែបសម្រាប់ជំងឺទឹកនោមផ្អែម ។
៥-ពោតបារាំង (Lady´s Finger)
ពោតបារាំង ត្រូវបានចាត់ទុកជាថ្នាំកែ រោគនៅផ្ទះដ៏ប្រសើរបំផុត មួយទៀតសម្រាប់ជំងឺទឹកផ្អែម ។ បន្លែមួយនេះគឺសម្បូរទៅដោយជាតិសរ សៃងាយរលាយ និងវិសេសវិសាលបំផុតសម្រាប់ព្យាបាលជំងឺទឹកនោម ផ្អែម ។ វាក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករចេញពីពោះវៀន ។
-គេត្រូវការៈ ផ្លែពោតបារាំង និងទឹកមួយកែវ
-វិធីធ្វើៈ ពុះជាពីរនូវផ្លែពោតបារាំងប្រមាណពីរផ្លែរួចត្រាំទឹកមួយយប់នៅ ក្នុងទឹកមួយកែវ ។
-របៀបប្រើៈ នៅពេលព្រឹកច្រោះទឹកនោះ ហើយពិសាវាពេលក្រពះទទេ ។ អនុវត្ដវិធីព្យាបាល នៅផ្ទះនេះរយៈពេលមួយខែ អ្នកទទួលបានលទ្ធផលដ៏ គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម ។
៦-ជីរក្រហម (ជីរនាងវង)
ជីរក្រហម គឺជារុក្ខជាតិឱសថមួយដែលគេប្រើតាំងពីសម័យ បុរាណមកដើម្បីព្យាបាលជំងឺផេ្សងៗជាច្រើនមុខ ។ ជីរក្រហម ដើរតួជាថ្នាំ កែរោគនៅផ្ទះដ៏ប្រពៃសម្រាប់ជំងឺទឹកនោមផ្អែម។ អ្នកអាចផឹកទឹកជីរក្រហម ឬស្លឹកវាស្រស់ៗ ទំពាក៏បានព្រោះវិធីទាំងពីរនេះសុទ្ធតែជាថ្នាំកែ រោគដ៏ល្អ សម្រាប់ជំងឺទឹកនោមផ្អែម ។
-គេត្រូវការៈ ស្លឹកជីរក្រហម
-វិធីធ្វើៈ យកស្លឹកជីរក្រហមរួចច្របាច់យកទឹកស្រស់
-របៀបប្រើៈ ផឹកទឹកជីរក្រហមដែលបានច្របាច់ស្រស់ៗនេះយ៉ាងតិចពីរ ដងមួយថ្ងៃឱ្យទៀងទាត់ដើម្បីទទួលបានលទ្ធផលល្អបំផុត ។ ពិសាទឹកជីរ ក្រហមជាទៀងទាត់ នឹង នាំមកនូវការ កាត់បន្ថយដ៏ច្រើននូវកម្រិតជាតិ ស្ករនៅក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង ។
ថ្នាំកែរោគនៅផ្ទះនេះគឺជាថ្នាំកែរោគបុរាណមានប្រសិទ្ធភាពបំផុត មួយដែលបាននាំមកនូវលទ្ធផលអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែមភាគ ច្រើនបំផុត ។ បើសិនជាអ្នកកើតជំងឺទឹកនោមផ្អែមចូរកុំតក់ស្លុត ឬ ព្រួយ បារម្ភ អ្នកគ្រាន់តែចាប់ផ្ដើមអនុវត្ដថ្នាំកែរោគនៅផ្ទះ ប្រកបដោយប្រសិទ្ធភាព ទាំងនេះសម្រាប់ជំងឺទឹកនោមផ្អែមជាទៀងទាត់និងព្យាបាលជំងឺនេះទាំងស្រុង ធ្វើដូច្នោះអ្នកនឹងអាចរស់នៅក្នុងជីវិតមានសុខភាពល្អធម្មតា និង សកម្ម ផងដែរ ៕