អាមេរិកបញ្ជូនទាហាន​១៥០០០នាក់ទៅការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន

ចែករំលែក៖

មេបញ្ជាការឆ្មាំការពារជាតិអាមេរិក លោក Daniel Hokanson បាននិយាយថា មន្ទីរប៉ង់តាហ្គោនបានអនុម័តការដាក់ពង្រាយឆ្មាំជាតិរាប់សិបពាន់នាក់នៅវ៉ាស៊ីនតោនឌីស៊ី ការពារពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន​។
លោកDaniel Hokanson បានបញ្ជាក់ថា​ «អាទិភាពដំបូងបង្អស់របស់យើងគឺការពារពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ខ្ញុំបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយទីប្រឹក្សា​ ហើយសម្រេចដាក់កម្លាំងទាហានការពារ​ រៀបចំសន្តិសុខសណ្តាប់ធ្នាប់»។
លោក​Daniel Hokanson បានឲ្យដឹងថា បច្ចុប្បន្នមានឆ្មាំការពារជាតិតែ​៦២នាក់ប៉ុណ្ណោះ​បានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន​​ ក្រោយអំពើហិងហ្សាបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ សម្រុកចូលវិមានរដ្ឋសភា​រំខានដល់កិច្ចប្រជុំ​កាលពីថ្ងៃទី ៦ខែម​ករា ឆ្នាំ​២០២១កន្លងមក។ នៅពេលនេះលោកបានសម្រេចបង្កើនចំនួនទាហានការពារឡើងដល់ ១៥០០០នាក់ ត្រៀមទប់ទល់ការវាយប្រហារពីក្រុមបាតុករ។
សកម្មភាពដាក់ពង្រាយកម្លាំងទាហានការពារ ក្រោយពេល ក្រុមFBI ព្រមានថា​នឹងមានបាតុកម្មហិង្សាកើតឡើងក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង នាថ្ងៃទី​២០ខែ​មករា​ឆ្នាំ​២០២១។
ពាក្យព័ន្ធនឹងអំពើហិង្សានៅវិមានកាពីតូល ​លោកត្រាំបាន​សារភាពថា​ លោកពិតជាមានកំហុសនៅក្នុង​អំពើហិង្សានៅវិមានរដ្ឋសភា។ នេះជាការទទួលស្គាល់ដ៏កម្រ​របស់ប្រធានាធិបតីដូណាល់ ត្រាំ ក្រោយ មេដឹកនាំគណបក្សសាធារណរដ្ឋ នៅរដ្ឋសភា លោកKevin McCarthy លើកឡើងថា លោកត្រាំ​មានចំណែកខុសនៅក្នុងអំពើហិង្សានៅវិមានកាពីតូល ៕

...

រូបភាព៖ Military Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print