ជិះម៉ូតូ​លឿនមិន​ប្រយ័ត្ន​ជ្រុលទៅ​បុក​ខឿនផ្លូវជាតិលេខ១ពេញទំហឹង ​បណ្ដាលឲ្យដួល​បោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​ ​៖​ បុរសម្នាក់បាន​ជិះ​ម៉ូតូ​មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ​ហេីយមិនប្រយ័ត្នក៏រេចង្កូត​ជ្រុលទៅបុកខឿនពុះចែកផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង​១០​ និង១០នាទី​យប់​ ថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២១ ត្រង់​ចំណុច​មុខវត្ត និរោធ តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ១ ស្ថិត​ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ  

​     ជនរងគ្រោះដែលស្លាប់​មានឈ្មោះ​ ហេង ផល្លីន ភេទប្រុស​ អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលកម្សាន្ត ណាហ្គាវេីល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​     បេីតាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ដំបូងឡេីយ គេឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយហ្ស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 1BD-5939 ធ្វេីដំណេីរតាម​បណ្តោយ​ផ្លូវ​ជាតិលេខ១ ​ក្នុងទិសដៅ​ពី​លិចទៅកេីត​ដោយប្រើល្បឿនលឿន​ លុះមកដល់ចំណុច​កេីតហេតុ​ខាងលេី ក៏ស្រាប់តែរេចង្កូតទៅ​បុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បែកមួកសុវត្តិភាពព្រមទាំងបែកក្បាលស្លាប់ក្នុងថ្លុកឈាម គួរឲ្យអាណោចអាធ័ម ។ 

​   ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

        

...

ដោយ៖​​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print