ផឹកស៊ីនិយាយពីរឿងអាយុបង្កជាទំនាស់ទាស់ពាក្យសម្តីគ្នាធ្វើឲ្យបុរសម្នាក់យកកាំបិតប៉័ងតោកាប់បុរសម្នាក់ទៀតរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់ផឹកស៊ីជាមួយគ្នាបានមួយសន្ទុះស្រវឹងស្រឿងៗ ជជែកពីរឿងអាយុបងនិងអាយុប្អូន.បង្កជាទំនាស់ទាស់ពាក្យសម្តីគ្នា ធ្វើឲ្យបុរសម្នាក់ទប់កំហឹងពុំបានស្ទុះទៅយកកាំបិតប៉័ងតោនៅលើម៉ូតូ មកកាប់លើបុរសម្នាក់ទៀតជាគូរទំនាស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០០នាទីព្រលប់ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២១ ស្ថិតក្នុងភូមិទេពមន្ត្រី​ ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

       មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន កៅ ភេទប្រុសអាយុ៣៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរ លក់ត្រី មានទីលំនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(របួសក្បាល ផ្នែកខាងក្រោយ០១កន្លែង)។

ចំណែកជនសង្ស័យឈ្មោះ សាត ផ្លូង ភេទប្រុស.អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម(រត់គេចខ្លួន )។ 

      ប្រភពដដែលបន្តថា កាលពីវេលាម៉ោង១៦  ថ្ងៃទី១១ ខែមករា.ឆ្នាំ២០២១  ជនរងគ្រោះបានមកមើលម្តាយរបស់ខ្លួនមានជំងឺ នៅស្រុកកំណើតភូមិ/ឃុំកើតហេតុ ហើយបានអង្គុយផឹកស្រាជាមួយបងរបស់ខ្លួនឈ្មោះ.សន វ៉ា នៅលើគ្រែមុខផ្ទះ លុះដល់១៨និង៣០នាទី.ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូឌុបឈ្មោះ នេត ហឿន ឡើងមកពីបឹង មានកាំបិតបុ័ងតោសៀតនៅនឹងម៉ូតូ ដោយស្គាល់ឈ្មោះ សន វ៉ា ជាម្ចាស់ផ្ទះ ជនសង្ស័យបានចូលទៅផឹកស្រាជាមួយជនរងគ្រោះ បានមួយសន្ទុះ ក៏មានទំនាស់ពាក្យសំដីជាមួយជនសង្ស័យពីរឿងអាយុបងអាយុប្អូន ឈានដល់មានការប្រតាយប្រតប់គ្នា ភ្លាមនោះ ជនសង្យ័យស្ទុះទៅយកកាំបិតបុ័ងតោដែលទុកនៅនឹងម៉ូតូ មកកាប់ជនរងគ្រោះត្រូវក្បាលផ្នែកខាងក្រោយមួយកាំបិត.បណ្តាលឲ្យមានរបួសស្នាម។ ក្រោយមកជនសង្យ័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញតែម្ដង។

   បន្ទាប់ពីកម្លាំងនគរបាលទទួលបានករណីនេះភ្លាម កម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍បានចុះ​ដល់កន្លែង​កើតហេតុ​ រួចកសាងឯកសារដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់៕ ស្អាង ជ័យ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print