ជនសង្ស័យ៣នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួនរួមជាមួយថ្នាំញៀន២២កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាល​ស្រុកស្អាង​ឃាត់ខ្លួនក្រុមជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្ម៣នាក់​ និងដកហូតថ្នាំញៀនចំនួន២២កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទីរសៀល នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា.​ជនសង្ស័យឃាត់ខ្លួនទាំង៣នាក់មាន៖ ទី១/ឈ្មោះ យ៉ត យ៉ាងដុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ទី២ / ឈ្មោះ ប៉ុណ្ណារ៉ា រ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី៣/ឈ្មោះ ឡុត រិទ្ធ ហៅខ្លឹម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនចំនួន២២កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ២១កញ្ចប់ ស្មើទម្ងន់ ៦,០៦ក្រាម,​កាំភ្លើងខ្យល់ចំនួន ០១ដើម និងសំភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្តថា.នៅថ្ងៃ/ខែ/ឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលស្រុកបានទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ , ប៉ុស្តិ៍នគរបាលតាលន់ និងប៉ុស្តិ៍នគរបាលខ្ពប ចុះធ្វើការបង្ក្រាបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងដកហូតថ្នាំញៀនចំនួន២២កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច២១កញ្ចប់ រួមនឹងវត្ថុតាងពាក់ព័ន្ធ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ស្អាង ជ័យ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print