ប្រជាជនវៀតណាម នាំគ្នាសម្រុកទៅមើល ព្រិលធ្លាក់នៅតំបន់ ខ្ពង់រាបភាគខាងជើង ប្រទេស ប៉ុន្តែត្រូវអាជ្ញាធរហាម ព្រោះខ្លាចមានគ្រោះថ្នាក់

ចែករំលែក៖

អន្តរជាតិ៖ ប្រជាជនវៀតណាមជាច្រើនបាននាំគ្នាសម្រុកទៅលេងតំបន់ខ្ពង់រាប ស្ថិតនៅភាគខាងជើង ប្រទេសវៀតណាម ព្រោះ មានព្រិលពណ៌សធ្លាក់ ក្រាស់គ្របដណ្តប់ លើ តំបន់នោះ ។ ប៉ុន្តែនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ប៉ូលិស វៀតណាម បានបង្វែរទិសដៅ ចរាចរណ៍ និងដាក់កម្រិត រថយន្តមិនអោយធ្វើដំណើរទៅកំពូលភ្នំនៅភាគខាងជើង ដើម្បីទៅមើលព្រិលធ្លាក់នោះទេ ដោយសារតែផ្លូវរអិលដែលអាចបាត់បង់សុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ ។
សូមជម្រាបថា ដោយសារមានព្យុះភ្លៀងនៅសីតុណ្ហភាពទាបបង្កើតបានជាព្រិលទឹកកកគ្របដណ្តប់លើភ្នំO Quy Ho ក្នុងខេត្ត Lai Chau និងទីក្រុង Sa Pa ដែលជាទីក្រុង ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្ត Lao Cai ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ។

Sa Pa គឺជាទីក្រុងមួយនៅលើភ្នំស្ថិតនៅកម្ពស់១.៥០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ។ Sa Pa ចុះ សីតុណ្ហភាពត្រជាក់ ធ្លាក់ដល់សូន្យអង្សាសេកាលពីថ្ងៃចន្ទ និងនៅតំបន់ភ្នំ Sin Ho ចុះដល់ដក -២អង្សាសេ ។ ជាក់ស្តែងសីតុណ្ហភាពនៅ តំបន់ភាគខាងជើងបានឈានចូលថ្ងៃទី៥ នៃការចុះ ត្រជាក់ដែលគេរំពឹងថា នឹងមានរយៈពេលរហូតដល់ថ្ងៃពុធ។

បេីតាមលោក Pham Ngoc Tuan អ្នកស្រុក ភ្នំ O Quy Ho បាននិយាយថា ព្រិលបានចាប់ផ្តើមធ្លាក់ខ្លាំងនៅព្រឹកថ្ងៃ ចន្ទ បង្កើតបានជាស្រទាប់ទឹកកកដែលមានកម្រាស់ ១,៣ សង់ទីម៉ែត្រ ចាប់ពីពាក់កណ្តាលផ្លូវទៅកំពូលភ្នំ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង មកនេះ មាន ភ្ញៀវ ទេសចរ ជា ច្រើន សម្រុក នាំ គ្នា ធ្វើ ដំណើរ ទៅ តំបន់ ភ្នំ ភាគ ខាងជើង ដើម្បី មើល ព្រិល ធ្លាក់ ។ ជា ធម្មតា ប្រទេសវៀតណាម ជួបអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាព ជាមធ្យម ប្រចាំឆ្នាំចាប់ពី២២ ដល់២៧អង្សាសេ ៕

ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print