ចុម! កំពុងធ្វើចត្តាឡីស័កសោះ​ នាំគ្នាលួចទិញស្រាបៀរ និងបៀរលេង ត្រូវក្រុមការងារឆែកឃើញ…

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Hev David នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបង្ហោះឲ្យដឹងថា មានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និង បៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក ។

គណនី Hev Devid បានបង្ហោះជាសារដាស់តឿន និងអប់រំថា ៖ ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រាហើយនាំគ្នាបៀ នោះទេ ក្រុមការងារឆែក និង មិនអនុញ្ញាតអោយបងប្អូន ក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ។

គួរបញ្ជាក់ថា​ ចំពោះករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមចិត្តបងប្អូនកុំធ្វើបែបនេះ ។ អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា មេត្តាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិយើង ១៤ថ្ងៃពិតជាមិនយូរទេ ដើម្បីទាំងអស់គ្នា៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print