ម្ចាស់facebook ឈ្មោះ Vichet San និយាយថា ខ្លួនទូទាត់សាច់ប្រាក់តាម ABA ខុសចូលទៅគណនីផ្សេងអស់៤៥ដុល្លារ ,សួរខាងធនាគារ ABA សុំប្រាក់នោះវិញ បែរជាពិន័យ៥០ដុល្លារទៅវិញ , !

ចែករំលែក៖

ភ្នំពេញ៖ មានម្ចាស់facebook ឈ្មោះ Vichet San និយាយថា ខ្លួនទូទាត់សាច់ប្រាក់តាម ABA ខុសចូលទៅគណនីផ្សេងអស់៤៥ដុល្លារ ,សួរខាងធនាគារ ABA សុំប្រាក់នោះវិញ បែរជាពិន័យ៥០ដុល្លារទៅវិញ , ! ប៉ុន្តែខាងធនាគារ ABA បានបញ្ជាក់ថា, “បើជាម្ចាស់គណនីពិតប្រាកដបានផ្ទេរប្រាក់ច្រឡំ ហើយផ្តល់ដំណឹងអោយខាង អ្នកធ្វើការនៅ ធនាគារ ABA គឺខាងធនាគារនឹងបង្កកប្រាក់នោះទុកអោយវិញ”។

សូមបញ្ជាក់ថា,មានម្ចាស់facebook ឈ្មោះ Vichet San បានសរសេរលើ facebook របស់ខ្លួនយ៉ាងដូច្នេះថា, កាលពីយប់មិញខ្ញុំបានទៅទិញឥវ៉ាន់នៅហាងមួយដោយទូទាត់សាច់ប្រាក់ដោយការវេតាមABA ហើយខ្ញុំបានវេខុសឈ្មោះទៅចូលឈ្មោះផេ្សង ហើយក៏បានខលសួរភ្នាក់ងារABA រួចគាត់ក៏បានប្រាប់ថាប្រសិនបើបងចង់ដកប្រាក់45$នេះមកវិញខាងABAនិងត្រូវពិន័យខ្ញុំ50$ព្រោះជាគោលការណ៍របស់ធនាគារ ខ្ញុំពិតជាមិនពេញចិត្តចំពោះការពិន័យនេះសោះ។

ម្ចាស់គណនីដដែលបានលើកឡើងថា,សំខាន់អ្នកដែលខ្ញុំផ្ញើទៅខុសឈ្មោះនឹង ខ្ញុំបានផ្ញើសរសេរក្នុងRemarkជាច្រើនដងទៅកាន់គាត់តែគាត់ហាក់ធ្វើមិនដឹង🙏🏼🙏🏼។

ពាក់ព័ន្ធនិងករណីលើកឡើងបែបនេះ, ខាងធនាគារ ABA បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទលេខ ០៩៨ ២០៣ ២០៣ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា, ជាគោលការណ៍របស់ក្រុមហ៊ុន បើសិនជាមិនមែនម្ចាស់គណនី ដូចជាករណីធ្វើការបង្ហោះ ឬផ្សព្វផ្សាយ អ្វីផ្សេងខាងបុគ្គលិកក្រុមហ៊ុន មិនធ្វើការបកស្រាយនោះទេ គ្រាន់តែជូនដំណឹងនេះទៅកាន់ថ្នាក់លើ។ ប៉ុន្តែជាម្ចាស់គណនីពិតប្រាកដ ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ច្រឡំទៅអ្នកផ្សេង ហើយផ្ដល់ដំណឹងជូនខាងធនាគារ ABA ដឹងថាពិតជាម្ចាស់គណនីពិតប្រាកដមែននោះ គឺខាងធនាគារ ABA និងបង្កកប្រាក់ទុកឱ្យ។ 

សូមបញ្ជាក់ថា, បើដូចតាមការលើកឡើងរបស់ធានាគារ ABA បើបងប្អូនអតិថិជនដែលបានផ្ទេរប្រាក់ច្រឡំទៅកាន់គណនីណាផ្សេង មេត្តាទូរស័ព្ទទៅកាន់លេខ ០៩៨ ២០៣ ២០៣ ដើម្បីឱ្យខាងធនាគារបង្កកប្រាក់នោះទុកឲ្យវិញ ដោយមិនបាត់បង់៕

     

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print