ឆ្លងចរន្តអគ្គិសនី​ឆាបឆេះផ្ទះ​លក់គ្រឿងអេឡិចត្រូនិកនៅវេលាទៀបភ្លឺថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យឆាបឆេះផ្ទះ​លក់គ្រឿងអេឡិចត្រូនិកមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ថៃ្ង​ពុធ​ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ ដែលស្ថិតនៅចំណុចផ្ទះលេខ43DEo ផ្លូវលេខ១០៧​ ភូមិ២​ សង្កាត់អូរឫស្សី​ទី៤ ខណ្ឌ៧មករា​​ ​រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ​  ជាម​ តាត់​ ភេទប្រុស​​ អាយុ​ ៤៥ឆ្នាំ (ជនជាតិខ្មែរ) មុខរបរម្ចាស់ហាងលក់គ្រឿងសំណង់ ថ្មបេតុង​ (ទំហំ​ ៥ម៉ែត្រ​ x​ ១៦ម៉ែត្រ​) ។

សមត្ថកិច្ចបន្តថា ក្នុងការពន្លត់អគ្គិភ័យនេះមានរថយន្តការិយា​ល័យ​ពន្លត់អគ្គិភ័យ​ចំនួន៣គ្រឿងចេញធ្វើអន្តរាគមន៍ដោយ​​ប្រេីប្រាស់ទឹកអស់​១ឡាន​ស្មេីនឹង​ ៤ម៉ែត្រ​គូប​។ 

ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីដែលធ្វើឱ្យឆេះម៉ូតូអស់ចំនួន​ ៣គ្រឿង, ទូក្លាសេចំនួន​៣គ្រឿង​ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ។ អគ្គិភ័យនេះពន្លត់ចប់នៅម៉ោង ៤និង៥៥នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕

    

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print