ភ្នំពេញៈ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ នៅមុខរោងចក្រ យ៉ុង សីុន ស្ថិតនៅភូមិ សេ ប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកម្មករចំនួន ១០នាក់ក្នុងចំណោមកម្មករចំនួន៣០០នាក់ ប្រមូលផ្តុំគ្នានៅមុខរោងចក្រទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗស្តីពីច្បាប់ការងារជូនពួកគាត់ ទើបពួកគាត់ព្រមនៅធ្វើការបន្តដដែល ។ ហើយការប្រមូលផ្ដុំនេះដឹកនាំដោយសហពន្ធ័សហភាពវាយនភណ្ឌ័កាត់ដេរកម្ពុជា លោក រត្ន័ មិនា ៕
...
ដោយ៖ សុខ ខេមរា