មុននេះបន្តិច ម៉ូតូរ៉ឺម៉កបុកម៉ូតូកង់បីបន្តកន្ទុយគ្នារួចបុករថយន្តទូរីសមួយគ្រឿង បណ្តាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូរ៉ឺម៉កបុកម៉ូតូកង់បីបន្តកន្ទុយគ្នាបុករថយន្តទូរីសមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ឆ្អឹងខ្នង និងស្ត្រីម្នាក់ទៀតសន្លប់ឈឹងរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើតកាលពីវេលាម៉ោង៩ និង៥០នាទីនៅត្រង់ចំណុចផ្លូវ២១៧ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហុង លី ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅម្តុំពេទ្យរុស្សី និងម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីអ្នកចាក់សាំងនៅការ៉ាសសាំងCaltex បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូដឹកឥវ៉ានមួយគ្រឿងបើកក្នុងទិសដៅមកពីលិចទៅកើតស្របទិសគ្នាទាំងអស់ ស្រាប់តែរ៉ឺម៉កម៉ូតូដែលដឹកទំនិញនោះមកបុកពីក្រោយម៉ូតូកងបីយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីរុញទៅបុករថយន្តតាក់ស៊ីមួយគ្រឿងទៀតបណ្តាលឲ្យបែកកញ្ចក់ស្រាប់តែបណ្តាលឲ្យប្រុសស្រី២នាក់ធ្លាក់ពីលើម៉ូតូកង់បីរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

20160222190307

20160222190311

20160222190506

20160222190303

20160222191133

20160222191132

20160222191135

20160222190308

20160222190310

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print