លោក ឃួង ស្រេង ៖ ពេញឆ្នាំ២០២០កន្លងទៅនេះអាជ្ញាធររាជធានីភ្នំពេញរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងគ្រប់គ្រងរដ្ឋបាលទូទៅបានយ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលទូទៅបានយ៉ាងល្អប្រសើរ រហូតទទួលបាននូវការគាំទ្រនិងការជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងពេញទំហឹង។
នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈការទប់ស្កាត់ជំងឺកូវីដ-១៩និងការ គ្រប់គ្រងរដ្ឋបាលទូទៅ ឃើញថាក្នុងមួយឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញរក្សាបានយ៉ាងល្អប្រសើរ ។ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតសេសសល់មួយចំនួនដែល
អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែមទៀតនោះដែរ។
លោកប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញខិតខំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្តធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាពនិងត្រៀមបង្ហាញពីសមិទ្ធផលនានាជាមួយនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទាំងនេះបង្ហាញឲ្យសាធារណជនបានឃើញ ដើម្បីយើងត្រៀមទទួលយកជោគជ័យក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ ។ លោកក៏បានស្នើសុំឲ្យពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរ កាន់តែទំនើបធានាបានស្ថិរភាព១០០%។
ក្រុមប្រឹក្សារាជធានីបានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើស គ្រឿង ញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹងក្នុងឆ្នាំ២០២០កន្លងមកនេះ ដែលថ្នាក់ខណ្ឌបានដោះស្រាយបញ្ចប់ចំនួន១៨៨ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន ២៤៨ករណី។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំសិក្សាស្រាវជ្រាវរកឃើញសំណង់ចាស់ៗនៅតាមវត្តចំនួន៦៩លើ៨៩វត្តក្នុងខណ្ឌទាំង១៤ ព្រមទាំងរកឃើញវត្ថុបុរាណដែលមាននៅតាមវត្តទាំង៣៦ លើ១១០វត្ត និងទួលបុរាណចំនួន២ទៀត (ទួលសំរោង និងទួលចាស់)។ សូម កោតសរសើរចំពោះសកម្មភាពនៃការ បំបែកសហកម្មសិទ្ធិតាមបុរីមួយចំនួន ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print