គណរដ្ឋមន្ត្រីគុយវែត ដាក់លិខិតលាលែងចេញពីតំណែង

ចែករំលែក៖

សារព័ត៌មានគុយវែត KUNA នៅថ្ងៃទី ១៣ខែមករា បានផ្សាយថា ​នាយករដ្ឋមន្ត្រីគុយវែត លោក​Sabah al-Khalid al-Sabah និងគណៈរដ្ឋមន្ត្រី បានដាក់លិខិតសុំលាលែងចេញពីតំណែងឡើងទៅកាន់ព្រះមហាក្សត្រ Nawaf al-Admed al Sabah ។
កាលពីថ្ងៃទី​១២ខែមករា នាយករដ្ឋមន្ត្រីSabah al-Khalid al-Sabah បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ព្រមទាំងបណ្តារដ្ឋមន្ត្រី​ ស្តីពីសំណើរ​លាលែងចេញពីតំណែង។ សកម្មភាពខាងលើ កើតឡើងក្រោយពេល រដ្ឋាភិបាល និងរដ្ឋសភា មិនចុះសម្រុងនិងគ្នា ជុំវិញផលប្រយោជន៍របស់ជាតិ។
លោក​ Sabah al-Khalid al-Sabah កាន់តំណែងជានាយករដ្ឋមន្ត្រីគុយវែត តាំងពីចុងឆ្នាំ ២០១៩ ។ លិខិតលាលែងពីតំណែងរបស់រដ្ឋាភីបាល រងចាំព្រះមហាក្សត្រឡាយព្រះហស្ថ​ មុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង​។
កាលពីឆ្នាំ​២០១៩ គណៈរដ្ឋមន្ត្រីគុយវែតក៏បានដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់ព្រះមហាក្សត្រ ហើយក៏បានបង្កើតរដ្ឋាភិបាលថ្មី វិញ​ ដឹកនាំដោយលោកSabah al-Khalid al-Sabah​​។
តាមការពិត​គណៈរដ្ឋមន្ត្រី​ និង​សភាគុយវែត គឺជាស្ថាប័ន ពីរផ្សេងគ្នាហើយតែងតែតានដានគ្នា ទើបឈានដល់ ការកែទម្រង់រដ្ឋាភិបាលជាបន្តបន្ទាប់​ ឬក៏សភាត្រូវរំលាយ​។​ការសំលាលែងចេញពីតំណែងនៅពេលនេះ អាចនឹងទទួលបានការយល់ព្រមពីព្រះមហាក្សត្រដើម្បីបង្កើតរដ្ឋាភិបាលថ្មី ជាបន្តទៀត៕

រូបថត/AFP/TTXVN

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print