ផ្ទុះរឿងពិធីការិនី យ៉ាន់ ស្រីពេជ្រ ប្រកាសលែងលះប្តី និងបង្ហោះសារឈឺចិត្ត

ចែករំលែក៖

 ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែមករានេះ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈក្រោយពីតារាសម្តែង និងពិធីការិនីស្រស់សោភា អ្នកនាង យ៉ាន់ ស្រីពេជ្រ បានបង្ហោះសារ រឿងលែងលះប្តី និងរាប់រាប់ពីទុក្ខសោកព្រោះមានអ្នកឆក់ប្តី ។

ពិធីការិនី និងតារាសម្តែងរូបនេះបានបង្ហោះសារយ៉ាងវែងអមដោយរូបថតនាងនិងប្តី សារឆ្លើយឆ្លង និងកិច្ចព្រមព្រាងលែងលះដែលមានការផ្តិតមេដៃទាំងសងខាង ផងដែរ។

សារបានរៀបរាប់ថា ៖ ពីពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៏លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ”។ នាងបន្តថា ពេលវេលារយៈពេល១១ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ញុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ញុំកំព្រាឪពុកដូចខ្ញុំទៀត តែអ្វីដែរខ្ញុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើសពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេគ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្ភ កូនស្រីយើងមួយខ្ញុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ញុំផ្ទាល់ហើយក៏សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ញុំនិងគ្រួសារខ្ញុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៏ថាបាន ខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតំលៃជាមនុស្ស ហើយនេះក៏ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើចត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ កុំអោយមានវិប្បត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៏ថាបាននៅថ្ងៃណាមួយ ។ នៅក្នុងលិខិតកិច្ចសន្យាលែងលះជាមួយលោក ឆាយ សុភ័ក្រ ជាអតីតស្វាមីនេះដែរកូនស្រីវ័យជិត៤ឆ្នាំឈ្មោះ ឆាយ ពេជ្របរមីក៏ត្រូវបានប្រគល់ទៅឲ្យ អ្នកនាងយ៉ាន់ ស្រីពេជ្រ ជាអ្នកបីបាច់។

ក្នុងនោះដែរគេក៏សង្កេតឃើញមានអ្នកគាំទ្រនាង និងអ្នកសិល្បៈជាច្រើនបានចែករំលែក និងផ្ញើសារចូលរួមសោកស្តាយ និងលើកទឹកចិត្តទៅកាន់ យ៉ាន់ ស្រីពេជ្រ ជាច្រើនត្រូវបានអ្នកគាំទ្រ និងមិត្តរួមអាជីពផ្ញើទៅកាន់នាង។ ពួកគេស្នើឲ្យនាងធ្វើជាមនុស្សស្រីរឹងមាំ ប្រឈមនឹងបញ្ហា ។ ក៏មានអ្នកគាំទ្រនាងជាច្រើនបានផ្ញើសាររិះគន់ខ្លាំងៗទៅកាន់អតីតស្វាមីនាង និងស្រីកំណាន់ដែលបានប្រព្រឹត្តិរឿងដែលសង្គមស្អប់ខ្ពើមនេះ ៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print