លោក Pochettino ជួយឲ្យ Paris St-Germain ឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកគ្រប់គ្រង

ចែករំលែក៖

លោក Mauricio Pochettino បានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកចាត់ចែងរបស់គាត់ទោះបីជាពានរង្វាន់នេះតូចក៏ដោយ ខណៈដែលក្រុម Paris St-Germain បានយកឈ្នះ Marseille ដើម្បីឈ្នះ French Super Cup ក្នុងលទ្ធផល ២ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

កីឡាករ Mauro Icardi បានស៊ុតបាល់គ្រាប់ទី១ នៅនាទីទី៣៩ ឲ្យក្រុមPSG ពីចម្ងាយ ហើយគ្រាប់បាល់ទី២រកបានដោយបាល់ពិន័យ១១ម៉ែត្រដែល Neymar ជាស៊ុតបញ្ចូលទី ចំណែកកីឡាករ Dmitri Payetរកបាន១គ្រាប់សងវិញនៅចុងម៉ោងនាទីទី៨៩ឲ្យក្រុម Marseille 

ក្រោយជាពីរបួស Neymar វិលត្រឡប់មកជួយ PSG យកឈ្នះក្រុម Marseille ក្នុងវគ្គផ្តាច់ព្រ័ត្រ French Super Cup នេះ។

លោក Mauricio Pochettino អ្នកចាត់ការទូទៅថ្មីរបស់ក្រុម PSG បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានវិលត្រឡប់មកកាន់ក្រុម Paris St Germain វិញសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ French Super Cup នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងក្រុម Olympiquede Marseille បន្ទាប់ពីរងរបួសអស់រយៈពេលមួយខែ។

Neymar មិនមានសកម្មភាពអ្វីទេចាប់តាំងពីពាក់កណ្តាលខែធ្នូ ហើយការវិលត្រឡប់របស់គាត់គឺជាការជំរុញស្វាគមន៍សម្រាប់លោក Pochettinoដែលបានជំនួសលោក Thomas Tuchel ដែលត្រូវបានបណ្តេញចេញនៅដើមឆ្នាំ 

លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មានថា Neymar បានមកវិញហើយនឹងមាននៅក្នុងក្រុមនេះ យើងបានសំរេចចិត្តឲ្យគាត់ចាប់ផ្តើមលេងនៅក្នុងក្រុមយើងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ”

លោក Pochettino បាននិយាយពីខ្សែប្រយុទ្ធសញ្ជាតិបារាំងផងដែរថា Kylian Mbappe គឺសមនិងស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះរាល់ការប្រកួ។ យើងកំពុងស្វែងរកជំរើសផ្សេងៗគ្នាសម្រាប់ការប្រមូលផ្តុំគ្នាដ៏ល្អបំផុតរបស់យើង ហើយយើងធ្វើបានល្អដើម្បីទទួលបានជ័យជម្នះលើក្រុម Marseille 

សូមបញ្ជាក់ថា លោក Pochettino ធ្លាប់លេងឱ្យក្រុម PSG ក្នុងនាមជាខ្សែការពារនៅដើមទសវត្សឆ្នាំ២០០០ និងជាប្រធានក្រុមផងដែរ បានចូលដឹកនាំក្រុមនេះលើកពានរង្វាន់ French Super Cup ជាលើកដំបូងរបស់គាត់ក្នុងអាជីពជាអ្នកចាត់ការនៅក្របខ័ណ្ឌបាល់ទាត់បារាំង ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print