កម្មវិធីប្រកួត Australian Grand Prix និង Chinese Grand Prix ត្រូវបានពន្យារពេលដោយសារការពារការឆ្លងកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន BBC Sport កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដូវកាលប្រកួតកីឡាប្រណាំងរថយន្តលំដាប់កំពូល Formula 1 នៅឆ្នាំនេះនឹងមានការចាប់ផ្តើមយឺតពេលបន្ទាប់ពីការប្រណាំងកម្មវិធី Australian Grand Prix និង Chinese Grand Prix ត្រូវបានពន្យារពេលដោយសារការរឹតបន្តឹងពីការការពារជំងឺឆ្លងកូវីដ-១៩ 

ការប្រណាំងនេះគឺជាលើកដំបូងនៅលើប្រតិទិនឆ្នាំ២០២១ ហើយរដូវកាលនេះគ្រោងនឹងចាប់ផ្តើមជាមួយនឹងការប្រណាំងលើកទី២ នៅប្រទេសបារ៉ែននៅថ្ងៃទី២៦-២៨ ខែមីនា ខាងមុខ សម្រាប់ប្រទេសអូស្ត្រាលី និងចិនមានច្បាប់តឹងរឹងលើការមកដល់កម្មវិធីប្រកួតលក្ខណៈអន្តរជាតិនានាសម្រាប់ឆ្នាំនេះ

ព្រឹត្តិការណ៍ Australian Grand Prix ដែលគ្រោងធ្វើនៅថ្ងៃទី១៩-២១ ខែមីនានឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១៩-២១ ខែវិច្ឆិកាវិញ ការប្រណាំងនៅអុីម៉ាឡាក្នុងប្រទេសអុីតាលីត្រូវបានចាប់ផ្តើមពីថ្ងៃទី១៦-១៨ ខែមេសាហើយក្លាយជាការប្រណាំងលើកទី២ នៃរដូវកាលនេះ។

ប្រធានក្រុម Formula 1លោក Stefano Domenicali បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយសូមបញ្ជាក់ថា ចំនួននៃការប្រណាំងដែលបានគ្រោងទុកសម្រាប់រដូវកាលនេះនៅតែមិនមានការផ្លាស់ប្តូរ ជំងឺរាតត្បាតកូវីដ-១៩លើពិភពលោកមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ ប៉ុន្តែយើងបានបង្ហាញនៅឆ្នាំ២០២០ថា យើងអាចប្រណាំងដោយសុវត្ថិភាពជាកីឡាអន្តរជាតិដំបូងគេដែលវិលត្រឡប់មកវិញ ហើយយើងមានបទពិសោធនិងផែនការក្នុងការផ្តល់នូវរដូវកាលរបស់យើង។

ការប្រណាំងលើកទី៣នៃរដូវកាលដែលគ្រោងធ្វើនៅថ្ងៃទី២ ខែឧសភាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែគេរំពឹងថានឹងអាចរៀបចំឡើងនៅប្រទេសព័រទុយហ្គាល់បន្ទាប់ពីការប្រកួតលើកដំបូងកាលពីឆ្នាំមុន។

លោក Domenicali បានបន្ថែមថា “វាជាដំណឹងដ៏អស្ចារ្យដែលយើងអាចយល់ព្រមលើកាលបរិច្ឆេទដែលបានគ្រោងទុកសម្រាប់ព្រឹត្តិការណ៍ Australian Grand Prix ក្នុងខែវិច្ឆិកា ហើយកំពុងបន្តធ្វើការជាមួយសហសេវិកចិនរបស់យើងដើម្បីរកដំណោះស្រាយសម្រាប់ការប្រណាំងនៅទីនោះក្នុងឆ្នាំ ២០២១ ប្រសិនបើមានអ្វីផ្លាស់ប្តូរ ជាក់ស្តែងស្ថានភាពកូវីដ-១៩នៅតែជាកត្តាប្រឈមនៅឡើយ ប៉ុន្តែយើងមានបទពិសោធពីរដូវកាលមុនជាមួយដៃគូ និងអ្នកផ្សព្វផ្សាយទាំងអស់ដើម្បីសម្របខ្លួនទៅនឹការការពារសុខភាព សុវត្ថិភាពនៅឆ្នាំ២០២១នេះ ។

សូមបញ្ជាក់ថា កីឡាករ Valtteri Bottas បានឈ្នះពានរង្វាន់ Australian Grand Prix ចុងក្រោយក្នុងឆ្នាំ ២០១៩ បន្ទាប់ពីការប្រណាំងនៅឆ្នាំ២០២០ត្រូវបានលុបចោល មុនពេលការចាប់ផ្តើមការប្រកួតដំបូងគឺនៅពេលដែលសមាជិកក្រុម McLaren ម្នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ហើយការប្រកួតរដូវកាល២០២០ក៏លុបចោលតែម្តង ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print