Barcelona បំបាក់ក្រុម Real Sociedad ដោយបាល់ប៉េណាល់ទីឡើងវគ្គផ្តាច់ព្រ័ត្រពានអេស្ប៉ាញ Super Cup

ចែករំលែក៖

យោងតាមលទ្ធផលរបស់ Soccerway និងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ មករានេះថា ក្រុម Barcelonaបានឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup បន្ទាប់ពីបានយកឈ្នះក្រុម Real Sociedad ក្នុងការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីលទ្ធផលស្មើ ១-១ និងក្នុងម៉ោងបន្ថែម។

កីឡាករ Riqui Puig បានទាត់បាល់ប៉េណាល់ទីកាត់សេចក្តីឱ្យក្រុមយក្សអេស្បាញមួយនេះទទួលបានជ័យជម្នះបន្ទាប់ពីខ្សែប្រយុទ្ធ Antoine Griezmann និង Frenkie de Jong ខកខានដោយស៊ុតបាល់ប៉េណាល់ទីមិនចូល

ចំណែកកីឡាករ៣រូបរបស់ក្រុម Real Sociedad ធ្វើមិនបានល្អដោយស៊ុតបាល់ប៉េណាល់ទីមិនចូល គឺកីឡាករ Jon Bautista, Mikel Oyarzabalនិងកីឡាករ Willian José ធ្វើឲ្យក្រុម Real Sociedad ស៊ុតចូលបាន២គ្រាប់ ខណៈក្រុម Barcelona ស៊ុតចូលបាន៣គ្រាប់។

ក្រុមដែលត្រូវជួបគ្នាគឺក្រុមអតីតម្ចាស់ជើងឯក Real Madrid ត្រូវជួបជាមួយក្រុម Athletic Bilbao ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់នេះ ដើម្បីប្រជែងគ្នាយកឈ្នះឡើងទៅជួប Barcelona ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ Super Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា ក្រុមអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងឈរលេខ៣បណ្តោះអាសន្នមាន៣៤ពិន្ទុ ក្នុង១៨ប្រកួតនៅលីគកំពូលអេស្ប៉ាញ La Liga ដោយចាញ់ក្រុមលេខ២ Real Madrid ៣ពិន្ទុ និងចាញ់ក្រុមកំពូលតារាង Atletico Madrid រហូតដល់៦ពិន្ទុឯណោះ។ ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ក្រុម Barcelona នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Cornellà ក្នុងកម្មវិធី Copa del Rey នៅថ្ងៃទី២២ ខែមករាខាងមុខ និងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Elche ក្នុងការប្រកួតបន្តពានរង្វាន់ La Liga នៅថ្ងៃទី២៤ ខែមករា ដដែល ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print