បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើករថយន្ត​​លឿនទៅបុករថយន្តដឹក​សំរាម​ពីក្រោយ​​បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើករថយន្ត​​លឿនទៅបុករថយន្តដឹក​សំរាម​ពីក្រោយ​​ បណ្តាលឲ្យកម្មករប្រមូលសំរាម​​ម្នាក់ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ២​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែកឯអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ដោយឃាត់​បានតែ​អ្នករួម​ដំណើ​រជាមួយ២​នាក់​។​

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅម៉ោង ១០និង៣០​នាទី​យប់​ ថ្ងៃ​​ទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រ​ភ​ពព័ត៌មាន​ពី​អ្នកបើករថយន្តដឹកសំរាមបាន​​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ស៊ីន​ទ្រីដឹក​សំរាម​ធ្វើដំណើ​រតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ក្នុងទិសដៅ​ពី​លិច​ទៅកើត ពេលមកដល់​ចំណុ​ច​កើតហេតុ បាននាំគ្នាឈប់​ប្រមូល​សំរាម​តាម​ដងផ្លូវ ខណៈនោះស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2BE- 6693​ ដែលបើកស្រប​ទិស​គ្នាយ៉ាងលឿនបានជ្រុល​មក​បុក​ពីក្រោយ​រថយន្តរបស់គាត់ពេញទំហឹងបណ្តាលឲ្យត្រូវកម្មករ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​និង​ស្រាល​២ នាក់​។ ក្រោយពេល​កើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ឃាត់​បានតែ​អ្នករួម​ដំណើ​រ២​នាក់ប៉ុណ្ណោះ។

​បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print