គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះពង្រឹងសន្តិសុខពេលទៀបភ្លឺលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដេីម្បីពង្រឹងសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ នៅថ្ងៃ​ព្រហស្បតិ៍​ ទី១៤ ខែមករា​ ឆ្នាំ ២០២១ វេលាម៉ោង៥និង០០នាទីទៀបភ្លឺ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភក្ត័ អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរចូលរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ១ កែងផ្លូវបត់ចូលរោងចក្រថៃហ្គរ័​ ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភំ្នពេញ​។

     យុទ្ធនាការចុះពង្រឹងសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នេះបានធ្វើឡើងទាំងថ្ងៃទាំងយប់នៅតាមគោលដៅដែល បានកំណត់ ដូចជាកំណាត់ផ្លូវថៃហ្គ័រ ផ្លូវ លេខ៣៦៩ ផ្លូវព្រែកបារាំង ជាពិសេសផ្លូវជាតិលេខ១    យុទ្ធនាការនេះធ្វើ 

ឡើងតាមការណែនាំរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌច្បារអំពៅ ។ 

    ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌ និងលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ  សណ្តាប់ធ្នាប់ ត្រួតពិនិត្យអាវុធជាតិផ្ទុះ​ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ១  ដោយប្រើប្រាស់កម្លាំងសរុបចំនួន​ ៦៣នាក់ រួមមានកម្លាំងកងរាជអាវុធហត្ថខណ្ឌ  កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ ។  

    ជាលទ្ធផលកម្លាំងចម្រុះត្រួតពិនិត្យ​ រថយន្តបានចំនួនសរុប១៦គ្រឿង,ម៉ូតូសរុបចំនួន​ ១១២គ្រឿង អ្នកជិះម៉ូតូគ្មានមួក និងកញ្ចក់ចំនួន១៩គ្រឿង,អាវុធឆ្លងកាត់គ្មាន។

     ដោយឡែកនៅព្រឹកនៅថ្ងៃ​ព្រហស្បតិ៍​ ទី១៤ ខែមករា​ ឆ្នាំ ២០២១ វេលាម៉ោង៥ ទៀបភ្លឺ លោក រស់ សុភក្ត័ អភិបាលរង ខណ្ឌបានដឹកនាំសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ  បន្តយុទ្ធនាការពង្រឹងសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរលើផ្លូវជាតិលេខ១  ដោយធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកអ្នកដំណើរចូលរាជធានីភ្នំពេញ  រថយន្តដឹកទំនិញសំពីងសំពោង ព្រមទាំងធ្វើការណែនាំឱ្យអ្នកបើកបររថយន្តតាក់ស៉ី កុំផ្ទុកមនុស្សលើសចំណុះ កុំដឹកទំនិញសំពីងសំពោង  កុំបើកបរហួសល្បើនកំណត់ កុំបើកបរបំពានគន្លងផ្លូវធ្វើចរាចរណ៍ ព្រោះថាសុវត្ថិភាពអ្នកដំណើរនៅលើរថយន្តពឹងផ្អែកទៅលើអ្នកបើកបរ ៕

                         

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print