សម្ភារសំណង់ដែលជាអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥៣

ចែករំលែក៖

ខេត្តបាត់ដំបង, អំណោយជាស៊ីម៉ង់ត៍ចំនួន ៥០តោន, ដែកសរសៃចំនួន ១០តោន, ស័ង្កសីចំនួន ១,០០០សន្លឹក និងសូឡា ១៥០ អំពែចំនួន ៤០គឿង របរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី ៥ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ម្សិលមុិញ។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា សម្ភារសំណង់ទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួល, បំពេញដល់ការខ្វះខាតចាំបាច់, និងឆ្លើយតបដល់ការងារកសាង និងអភិវឌ្ឍន៍របស់អង្គភាពប្រាកដមែន។

លោកបន្ថែមទៀតថា លោក ឧត្តមសេនីយ៍ឯក ​ហ៊ុន​ ម៉ា​ណែ​ត តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កិច្ចការងាររបស់កងទ័ពជាទូទៅ ក៏ដូចជាដល់ការកសាង និងការអភិវឌ្ឍរបស់បណ្តាអង្គភាពនានាចំណុះកងទ័ពជើងគោក។

នាឱកាសនោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង និងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា នឹងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print