ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងអគារខុនដូយីហោ LH RESIDENCE កំពុងតាមមានការភ័យខ្លាចពីរឿងសុវត្ថិភាពរបស់ខ្លួន ព្រោះទីតាំងខុនដូមួយនេះអសន្តិសុខ ខណៈមានចោរ២នាក់ ជាជនជាតិចិន២នាក់ បានធ្វេីសកម្មភាពប្រេីកាំភ្លេីងភ្ជង់ជនរងគ្រោះប្លន់យកលុយ ដោយប្រេីខ្សែគោចង់រឹត.កនិងយកក្រណាត់ និងស្គុតបិតមាត់ ជនរងគ្រោះបណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ទឹក រួចជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលសន្តិសុខយាមខុនដូខាងលេីនេះ ដូចគ្មានការយាមការត្រឹមត្រូវ។
ករណីឃាតកម្មខាងលេីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជាក់ស្តែងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងខុនដូ យីហោ LH RESIDENCE បន្ទប់លេខ A1003 ជាន់ទី១០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា សពជនរងគ្រោះប្រុសស្រី២នាក់នេះ ជនរងគ្រោះទី១ឈ្មោះ ឆោ ហួយស៉ឹង អាយុ២១ ឆ្នាំ មុខរបរនៅផ្ទះត្រូវជាមួយមិត្តស្រីរបស់ជនរងគ្រោះទី២ ឈ្មោះសៀវ ប៉ប អាយុ ៣៨ ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅក្នុងបន្ទប់ខុនដូកើតហេតុជាមួយគ្នា។ ដោយឡែកបន្ទប់ជនសង្ស័យដែលជាឃាតករស្នាក់នៅបន្ទប់លេខ A901 ជាន់ទី៩ នៃអាគារខុនដូរជាមួយគ្នា ។
មន្រ្តីដដែលបន្តថា បេីយោងតាមកាមេរ៉ាសុវត្ថិភាពនៅកន្លែងកេីតហេតុ បានឲ្យដឹងថា ជនសង្ស័យជាបុរសមានគ្នា ២នាក់បានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់លើជនរងគ្រោះទាំង២នាក់ ហើយបានគំរាមឲ្យដើរចូលបន្ទប់។ ដោយបុរសរងគ្រោះត្រូវបានជនសង្ស័យប្រើខ្សែគោចង្រឹត.កបណ្ដាលឲ្យស្លាប់ រួចអូសចូលបន្ទប់ទឹកចំណែកជនរងគ្រោះជាស្ត្រីវិញត្រូវបានជនសង្ស័យប្រើវិធីយកក្រណាត់ដាក់ចូលមាត់រួចយកស្គុតបិទមាត់ច្រមុះនិងភ្នែកធ្វើឲ្យដាច់ខ្យល់ស្លាប់ដោយខ្លាចជនរងគ្រោះរួចជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាងកុំឲ្យតែរួចខ្លួនបានរួចជនសង្ស័យក៏ចាក់សោទ្វារគេចខ្លួនចេញទៅបាត់។
បេីតាមប្រភពព័ត៍មានពីបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តឲ្យជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកេីតហេតុកាលពីថ្ងៃទី១២ខែមករា ឆ្នាំ២០២១ ជនរងគ្រោះទាំង២នាក់ បានមកស្នាក់នៅខុនដូខាងលើ លុះរហូតដល់ថ្ងៃទី១៣ ខែមករា(ថ្ងៃកើតហេតុ) រូបគាត់មិនឃើញជនរងគ្រោះចុះមកក្រោមដូចសព្វដង។ ដោយមានការសង្ស័យ ក៏ឡើងទៅបន្ទប់របស់ជនរងគ្រោះមេីល ស្រាប់តែឃើញបន្ទប់ចាក់សោក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយបើកទ្វារបន្ទប់ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ។
លុះសមត្ថកិច្ចចុះទៅដល់បានសហការជាមួយអ្នកមើលការខុសត្រូវខុនដូរ និងបានធ្វើការចាក់សោទ្វារចូលទៅក្នុងបន្ទប់ដើម្បីរកមើល ស្រស្រាប់តែឃើញបុរសរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹក ដោយមានស្នាមរឹត.ក ចំណែកស្ត្រីរងគ្រោះបានដេកស្លាប់នៅលើគ្រែពូក ដោយមានខ្សែចងជើង និងស្នាមរឹត.កដូចគ្នា ។
មន្រ្តីនគរបាលខណ្ឌចំការមន បន្ថែមទៀតថា ករណីខាងលើនេះ ជនសង្ស័យដែលជាឃាត.ករ ជាអ្នកស្នាក់នៅក្នុងខុនដូជាមួយគ្នា ដោយយោងតាមកាមេរ៉ាសុវត្ថិភាព។ ប៉ុន្តែអ្វីដែលសមត្ថកិច្ចពិបាកក្នុងការតាមស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួនបាត់នោះ គឺម្ចាស់ខុនដូមិនបានដកប៉ាស្ព័ររបស់ជនសង្ស័យទុកនោះទេ ចំណែកប៉ាស្ព័ររបស់ជនរងគ្រោះទាំង២នាក់មានត្រឹមត្រូវ ។ តាមការណែនាំរបស់អាជ្ញាធរបានឱ្យម្ចាស់ទីតាំងត្រូវតែដកប៉ាស្ព័ររបស់ជនបរទេសដែលចូលមកស្នាក់នៅ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា បន្ទាប់ពីសមត្ថកិច្ចខាងកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ បានពិនិត្យសពនៅកន្លែងកើតហេតុថា ពិតជាករណីឃាតកម្ម ប្រាកដមែន។ ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ និងនគរបាលរាជធានីភ្នំពេញកំពុងស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈជនសង្ស័យកំពុងព្យាយាមរត់គេចខ្លួនទៅតាមខេត្ត។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យវិច័យ រួចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕ដោយ៖ជីណា
https://youtu.be/vPHI2efgx1k