អុីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំង​ជាច្រើនក្នុងប្រទេសស៊ីរី ស្លាប់​៥៧នាក់

ចែករំលែក៖

មន្ត្រីចារកិច្ចអាមេរិក​បានឲ្យដឹងថា ​អុីស្រាអែលបានវាយប្រហារទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរីដោយមីស៊ីល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ។ សារព័ត៌មាន Times of Israel ​នៅថ្ងៃទី១៤ខែមករា​​បានផ្សាយថា អុីស្រាអែលគឺជាអ្នកវាយប្រហារនៅតំបន់ភាគខាងកើត ប្រទេសស៊ីរី នៅទីតាំងយោធាដែលអុីស្រាអែលចាត់ទុកថាមានទំនាក់ទំនងជាមួយអុីរ៉ង់​។
មន្ត្រីចារកិច្ចអាមេរិកបានឲ្យដឹងថា អុីស្រាអែល​បានប្រើប្រាស់ព័ត៌មានចារកិច្ចអាមេរិក ដើម្បីវាយប្រហារទៅកាន់គោលដៅ​។​ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeo ក៏បានពិភាក្សាជាមួយអគ្គនាយកក្រសួងចារកិច្ច​Mossad របស់អុីស្រាអែលស្តីពីការវាយប្រហារតាមដែនអាកាស។
តាមប្រភពព័ត៌មាន ទីតាំង​ដែលរងការវាយប្រហារធ្លាប់បានប្រើប្រាស់ ដើម្បីរក្សា​អាវុធនិងចែកចាយដល់ក្រុមដែលមានទំនាក់ទំនងជាមួយ​អុីរ៉ង់ ។ កន្លងមក​ អង្គការសិទ្ធិមនុស្សស៊ីរី SOHR នៅថ្ងៃទី​១៣ខែមករា​ បានប្រកាសថា អុីស្រាអែលបានវាយប្រហារសម្លាប់​មនុស្សសរុប​​៥៧នាក់ ​ក្នុងនោះមានទាហានស៊ីរី​១៤នាក់ ទាហានបរទេស៤៣នាក់​ ក្នុងនោះមានទាហានអុីរ៉ាក់​១៦នាក់ និងអាហ្វហ្គានីស្ថាន១១នាក់​។
នេះជាករណីវាយប្រហារពីអុីស្រាអែល បណ្តាលឲ្យមានអ្នកស្លាប់ច្រើនជាងគេបំផុត​ក្នុងប្រទេសស៊ីរី។ តាមព័ត៌មានស៊ីរី អុីស្រាអែល​បានវាយប្រហារ​ទៅលើគោលដៅជាច្រើន ក្នុងតំបន់Deir Ezzor និងAlbu Kamal ជាប់ព្រំដែនប្រទេសអុីរ៉ាក់​ ។
ជាមួយគ្នានេះដែរ​សារព័ត៌មាន Times of Israel បានផ្សាយថា​ អុីស្រាអែលបានវាយប្រហារទីតាំង​១៥កន្លែងក្នុងប្រទេសស៊ីរី ។ នេះជាលើកទី​៤ហើយ​ក្នុងរយៈពេល​២សប្តាហ៍ដែលអុីស្រាអែល វាយប្រហារទៅលើទីតាំងរបស់អុីរ៉ង់ ក្នុងប្រទេសស៊ីរី ៕

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print