កម្លាំងទាហានការពារជាតិបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ ទប់ស្កាត់អំពើហិង្សា ក្នុងពេលដែលលោកបៃឌិនចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
កម្លាំងទាហានការពារជាតិអាមេរិកបានជួបជុំគ្នានៅមុខវិមានរដ្ឋសភាកាលពីថ្ងៃទី១៣ខែមករា ។ កម្លាំងទាំងនោះនឹងការពារវិមានកាពីតូល និងទីតាំងជាច្រើនផ្សេងទៀតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ពិធីចូលកាន់តំណែងរបស់លោកចូ បៃឌិន។
ក្រៅពីកម្លាំងទាហាន ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកម្លាំងប៉ូលិសរាប់ពាន់នាក់ កម្លាំងសន្តិសុខ ដើម្បីធានាថានៅថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន និឹងមិនមានបញ្ហាអ្វីកើតឡើងដូចនៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី៦ខែមករាឡើយ។
មន្ត្រីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា មានទាហានប្រមាណ២ម៉ឺននាក់មកជួយការពារសន្តិសុខ និងដង្ហែលោកបៃឌិន ទៅកាន់សេតវិមាន ។ លោកRobert Contee ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា កម្លាំងទាហាន១ម៉ឺននាក់បានបង្ហាញវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ ពិសេសគឺនៅជុំវិញវិមានកាពីតូល។
សន្តិសុខនៅទីក្រុងវ៉ាស៊ីតោនបានរិឹតបន្តឹង ក្រោយពីមានបាតុកម្មហិង្សានៅវិមានកាពីតូល កាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ។
នៅថ្ងៃទី១៣ ខែមករា ប្រធានាធិបតីត្រាំ បានអំពាវនាវដល់ក្រុមបាតុករមិនត្រូវបង្កហិង្សានោះឡើយ មិនត្រូវបំពានច្បាប់ បំផ្លាញទ្រព្យសម្បត្តិជាតិនោះដែរ ។ លោកត្រាំបានអំពាវនាវដល់ក្រុមអ្នកគាំទ្រឱ្យ កាត់បន្ថយភាពតានតឹង ។ ការលើកឡើងខាងលើរបស់លោកត្រាំ ដោយនៅថ្ងៃទី ២០ខែមករា នឹងមានបាតុកម្មជាទ្រង់ទ្រាយធំកើតឡើង ៕
រូបភាព៖kinhtedothi