បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងដែរដែលគ្មានអ្នករងរបួស​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ​ព្រះសីហនុ​ កែងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។ 

​   យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនកេីតហេតុ​ គេឃេីញរថយន្តម៉ាក​ Toyota  Prius ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ Toyota ហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AM-5565 ដែលបើកតាមផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មម​ដូចគ្នា​ ត្រូវរថយន្តToyota Prius បុកពីចំហៀងរថយន្តហាយឡេនឌ័រពេញទំហឹង​ បណ្ដាលឲ្យរថយន្តហាយឡេនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់រាបដល់ដី​ខូចខាតជាខ្លាំង​ ។ ចំណែករថយន្តម៉ាក​Toyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀត​ដែរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ដូចគ្នា តែក៏សំណាងដែរដែលគ្មានអ្នករបួស​ ។ 

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចរាចរណ៍ខណ្ឌ៧មករា​ បានសហការគ្នាចុះមកធ្វេីការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅឱ្យកម្លាំងជំនាញចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បារប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print