ករណីធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី កំណត់បានអត្តសញ្ញាណជនរងគ្រោះ១២នាក់

ចែករំលែក៖

អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងចាការតាបានរាយការណ៍ថា មកដល់ថ្ងៃទី១៥ខែមករានេះ ក្រុមអ្នកជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបាន១២នាក់ហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ SJ -182 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air សម្លាប់មនុស្ស៦២នាក់។
តាមការប្រកាសរបស់ស្ថាប័នសង្គ្រោះបន្ទាន់ Basarnas របស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះប្រមូលបានបំណែកសាកសព២៣៩បំណែករបស់ជនរងគ្រោះទាំង៦២នាក់ និងបំណែកយន្តហោះ៤០បំណែកតូច និង៣៣បំណែកធំ។ ជាមួយគ្នានេះ ក្រុមកំណត់អត្តសញ្ញាណ បានកំណត់សម្គាល់អត្តសញ្ញាណបាន ៦នាក់ទៀតហើយ សរុប១២នាក់ ក្នុងនោះមានស្ត្រីបម្រើការលើយន្តហោះអាយុ២៣ឆ្នាំម្នាក់។ ក្រៅពីនេះគឺអ្នកដំណើរ។
មន្ត្រីសង្គ្រោះឥណ្ឌូនេស៊ីបញ្ជាក់ថា សកម្មភាពស្វែងរកនៅតែបន្តរហូតដល់រកឃើញសាកសពជនរងគ្រោះទាំងអស់ ។ ជាមួយគ្នានេះក្រុមអ្នកជំនាញក៏បានខិតខំប្រមូលទិន្នន័យដើម្បីបញ្ជាក់ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង។
មកទល់ពេលនេះប្រអប់ខ្មៅយន្តហោះ SJ-182 ទីមួយបានស្រង់ឡើងពីទឹកហើយ នៅសល់ប្រអប់ខ្មៅថតសំឡេងទីពីរ នៅមិនទាន់រកឃើញនៅឡើយទេ ។ ដូច្នេះក្រុមជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកប្រអប់ខ្មៅទីពីរឲ្យបានលឿនបំផុត ។
កាលពីថ្ងៃទី ៩ខែមករា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន អាកាសចរណ៍ Sriwijaya Air បានហោះហើរចេញពីអាកាសយានដ្ឋានក្នុងទីក្រុងចាការតា ទៅកាន់ទីក្រុង Pontianak ក្នុងខេត្តWest Kalimantan ក៏ជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រ ក្រោយហោះហើរបានតែ៤នាទីប៉ុណ្ណោះ៕

  

...

ដោយ៖ធី រីណា(រូបភាព៖THX/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print