(ខេត្តព្រះសីហនុ)៖ មានករណីបុរសជនជាតិចិនម្នាក់ស្លាប់ នៅក្នុងមន្ទីរសំរាកព្យាបាលថុងជី បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៧:៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី០៨ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចបានបានប្រាប់អោយ ដឹងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះថា សាកសពជនរងគ្រោះមានឈ្មោះ ចិន យៀន (ZHEN YUA) ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក មូលហេតុស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពជនរងគ្រោះបាន តំកល់រក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំក្រុមគ្រួសារសាមុីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ
...