សហគមន៍សេដ្ឋកិច្ចអាស៊ាន និងការធ្លាក់ចុះនៃប្រាក់បាតជំរុញឱ្យបរទេសត្រូវការ ខុនដូនៅថៃ

ចែករំលែក៖

thailand230715

តម្រូវការពីអ្នកវិនិយោគបរទេសក្នុងការទិញខុនដូ ដែលមានតម្លៃពីកម្រិតមធ្យមដល់កម្រិតខ្ពស់នៅទីក្រុងបាងកកបានកើនឡើងយ៉ាងខ្លាំង ជាពិសេសតម្រូវការពីអ្នកវិនិយោគនៅក្នុងបណ្តាប្រទេសអាស៊ី ដោយសារតែសហគមន៍សេដ្ឋកិច្ចបានចូលជាធរមាននៅដើមឆ្នាំនេះ ហើយ​និងការធ្លាក់ចុះនៃប្រាក់បាត ។

ការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្ហាញពីការប្រកួតប្រជែងវិជ្ជ មានមួយសម្រាប់អ្នកអភិវឌ្ឍន៍វិស័យអចលន​ ទ្រព្យដូចជា ជនជាតិចិន តៃវ៉ាន សិង្ហបុរី ហុងកុង និងបណ្តាប្រទេសអាស៊ីកណ្តាល ក្នុងការចាប់ផ្តើមគម្រោងគេហដ្ឋានរបស់ពួកគេ។
លោក Nuttaphong Kuhan- kornwong ប្រធានប្រតិបត្តិរបស់ក្រុម ហ៊ុន SX Asset Corp បានមានប្រសាសន៍ ថា យើងគ្រោងនឹងចាប់ផ្តើមគម្រោងខុនដូទំនើបនៅក្នុងឆ្នាំនេះ ដោយសារតែយើង បានមើលឃើញថាមានតម្រូវការបរទេសក្នុងការទិញគម្រោងទាំងនោះកាលពីឆ្នាំមុន ។

លោកបានមានប្រសាសន៍ទៀត ថា គម្រោងខុនដូទំនើប Saladaeng Ond របស់ក្រុមហ៊ុន ដែលបានដាក់ចេញ កាលពីឆ្នាំមុននោះទទួលបានទឹកប្រាក់ពីការលក់ចំនួន៩០០លានបាតពីអ្នកទិញមកពីប្រទេសសិង្ហបុរី ចិន តៃវ៉ាន់ និង ហុងកុង។

លោកSanriri ប្រធានក្រុមហ៊ុន SretthaThavisin បានមានប្រសាសន៍ថា តម្រូវការខុនដូក្នុងចំណោមជនបរទេស ដែលមានបំណងចង់ទិញខុនដូនោះបានកើនឡើងយ៉ាងខ្លាំងចំពោះខុនដូដែលមានតម្លៃ៥លានបាតឡើងទៅ។

កាលពីឆ្នាំមុន ក្រុមហ៊ុនបាន ទទួលការលក់ជាង៣,៤៥ពាន់លានបាតពីអតិថិជនបរទេស ហើយវាត្រូវបានគេរំពឹងថានឹងនឹងកើនឡើង៥ពាន់លានបាតក្នុងឆ្នាំនេះបន្ថែមទៀត។ភាគច្រើននៃអ្នកទិញនោះគឺមកពីប្រទេសសិង្ហបុរី ចិន តៃវ៉ាន់​ និងម៉ាឡេស៊ី ហើយក្រុមហ៊ុនក៏សង្ឃឹមថានឹងមានអ្នក ទិញមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរ ។​

លើសពីនេះទៅទៀតនោះលោក បានបន្ថែមទៀតថា តម្លៃខុនដូទំនើបនៅក្នុងប្រទេសថៃនេះមានតម្លៃទាបជាង កន្លែងផ្សេង។
លោកបញ្ជាក់ថា «បើទោះបីជាខុនដូទំនើបនៅក្នុងទីក្រុងមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែតម្លៃទាំងនោះនៅតែទាបជាងខុនដូនៅក្នុងប្រទេសអាស៊ីជាច្រើន ពិសេសដូចជានៅក្នុងប្រទេសសិង្ហបុរី ហុងកុង និង តៃវ៉ាន់»។

ការអនុវត្តនូវសហគមន៍សេដ្ឋ កិច្ចអាស៊ាននៅក្នុងឆ្នាំនេះ និងតម្លៃប្រាក់បាតធ្លាក់ចុះក៏ជាកត្តាសំខាន់ដែលជំរុញឱ្យមានតម្រូវការបរទេសចំពោះការទិញខុនដូទំនើបនៅក្នុងទីក្រុងបាងកកនេះដែរ។

លោក Frank Leung នាយក គ្រប់គ្រងក្រុមហ៊ុន Fulcrum Capital ដែលមានមូលដ្ឋានក្នុងទីក្រុងហុងកុងបានមាន ប្រសាសន៍ថា ប្រទេសថៃជាប្រទេសអាស៊ី ដំបូងគេដែលក្រុមហ៊ុននេះបានពង្រីកការវនិយោគរបស់ខ្លួន។ ក្រុមហ៊ុនបានមើលឃើញឱកាសពាណិជ្ជកម្មជាច្រើន ពិសេស សម្រាប់គម្រោងគេហដ្ឋាននេះដោយសារតែតម្លៃវានៅមានកម្រិតទាបជាងទីផ្សារ របស់ប្រទេសអាស៊ីមួយចំនួនដូចជា ចិន ហុងកុង និងសិង្ហបុរីជាដើម ។

...

ក្រុមហ៊ុននេះបានវិនិយោគជាង ១៥,២៧ពាន់លានបាតនៅក្នុងគម្រោងគេហដ្ឋានដែលមានចំនួនជាង១.០០០ យូនីត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print