ដឹងខ្លួនប្រកបរបរមិនល្អ រត់គេចតែនគរបាលដេញចាប់ទាល់តែបាន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជន ម្នាក់ មានសកម្មភាពគួរឱ្យសង្ស័យនៅចំណុចចម្ការកៅស៊ូខាងលិចភូមិត្រពាំងឫស្សី ឃុំតំបែរ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនសួរនាំ រួចរកឃេីញថ្នាំញៀនចំនួន៨កញ្ចប់ និងជញ្ជីថ្លឹងចំនួន១ នាំមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធីបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់ ។

ប្រភព ព័ត៌មាន ឱ្យដឹង ថា ខណៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ ល្បាតក្នុងភូមិសាស្ត្រគ្រប់គ្រង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ពេលទៅដល់ចំណុចចម្ការកៅស៊ូខាងលិចភូមិត្រពាំងឫស្សី ឃុំតំបែរសមត្ថកិច្ចយើងបានជួបមុខសញ្ញាគួរឱ្យសង្ស័យដែលបានរត់គេចខ្លួន ។ ប៉ុន្តែ សមត្ថកិច្ចបានប្រដេញតាមចាប់បានជនសង្ស័យរូបនោះដែលមានឈ្មោះសឿ ចាន់ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជាំម្លូ ឃុំរកាពប្រាំ ស្រុក/ខេត្តត្បូងឃ្មុំ ។

បន្ទាប់មកសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿង ញៀនចំនួន៨កញ្ចប់និងជញ្ជីងថ្លឹងចំនួន១
។ បច្ចុប្បន្នមុខសញ្ញាត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីបំពេញនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print