លោក Duterte ៖ តំណែងប្រធានាធិបតីមិនសម្រាប់ស្ត្រីភេទនោះឡើយ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានលើកឡើងពីអារម្មណ៍ របស់បុរសនិងស្ត្រីខុសគ្នា ហើយលោកបញ្ជាក់ថា តំណែងប្រធានាធិបតី មិនសម្រាប់ ស្ត្រីនោះឡើយ ។ សារព័ត៌មានCNN បានផ្សាយថា ការលើកឡើងខាងលើ របស់ប្រធានាធិបតី Rodrigo Duterte បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីមហាជន។
លោក Rodrigo Duterteបញ្ជាក់ថា កូនស្រីរបស់លោក គឺ នាង Sara Duterte Parpio នឹងមិនឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីហ្វីលីពីននោះឡើយ ដោយលោកលើកឡើងថាតំណែងប្រធានាធិបតី មិនសម្រាប់ស្ត្រីឡើយ។
ប៉ុន្តែប្រវត្តិសាស្ត្រហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកឡើងរបស់ ប្រធានាធិបតី Duterte គឺខុសទាំងស្រុង ។ ប្រទេសហ្វីលីពីន ធ្លាប់ឆ្លងកាត់ការដឹកនាំរបស់ប្រធានាធិបតីស្រីពីរជំនាន់មកហើយ គឺ លោកស្រី Corazon Aquino (1986-1992) និងអតីតប្រធានាធិបតី Gloria Macapagal Arroyo (2001-2010)។
លោក Duterte គឺជាមេដឹកនាំ ដែលតែងតែរងការថ្កោលទោសយ៉ាងខ្លាំង ដោយសារតែការលើកឡើងរបស់លោក មានលក្ខណៈរើសអើងភេទ ។ ប៉ុន្តែ ជំនួយការរបស់លោកលើកឡើងថា ការលើកឡើងរបស់ប្រធានាធិបតីគ្រាន់តែជាសំដីលែងសើច តែប៉ុណ្ណោះ។
លោក Duterte និងបញ្ចប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២២ ។ លោកបានចូលកាន់តំណែងប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០១៦ ។ តាំងពីឡើងកាន់តំណែងមក លោកបានប្រកាស ត្រង់ៗ ធ្វើឲ្យសហគមន៍អន្តរជាតិ ចាត់ទុកថាជាការរំលោភបំពានសិទ្ធិមនុស្ស ដោយសារតែលោកប្រកាស សង្គ្រាមប្រឆាំងគ្រឿងញៀន ឲ្យប៉ូលិសបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនដោយមិនមានទោសឡើយ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print