សង្ស័យស្រវឹងស្រាបើកម៉ូតូឡាំប្រ៊ីតាបុករថយន្តB M Wបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូឡាំប្រ៊ីតាក្នុងល្បឿនលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តមកបុករថយន្តB M Wដែលចតទុកនៅមុខកន្លែងលក់សំភារៈបន្ទប់ទឹក យីហោ (អាមេរិចកាំងស្តង់ដា) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ១៦ខែមករាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូឡាំប្រ៊ីតាមួយគ្រឿងពណ៌សពាក់ស្លាកលេខ កណ្តាល1AH-8341បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានអាកាស៥មករាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យម្ចាស់ម៉ូតូឡាំប្រ៊ីតាធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូឡាំប្រ៊ីតាមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកនឹងរថយន្តB M Wពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF-6081ដែលចតទុកនៅខាងមុខ កន្លែងលក់សំភារៈបន្ទប់ទឹកយីហោ(អាមេរិចកាំងស្តង់ដា) បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ដោយ៖និនសុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print